ធ្លាប់ដឹងទេថាទម្លាប់ពេលយប់មួយចំនួនអាចបណ្ដាលឱ្យអ្នកឡើងគីឡូដែលមិនចង់បាន។ ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីទម្លាប់ដែលអ្នកគួរបញ្ឈប់ប្រសិនបើមិនចង់លើសទម្ងន់ ៖

១​. អ្នកគេងមិនបានគ្រប់គ្រាន់

ផលវិបាកដែលនាំឱ្យកើនទម្ងន់ ៖

  • វាជះឥទ្ធិពលលើដំណើរការនៃការដុតរំលាយអាហារដែលធ្វើឱ្យយឺតខ្លាំងជាងមុន។
  • ការគេងមិនគ្រប់អាចធ្វើឱ្យអ្នកមានអារម្មណ៍ឃ្លាន។
  • វាបង្កើនកម្រិតនៃអ័រម៉ូនស្ត្រេស Cortisol។
  • អ្នកធ្វើលំហាត់ប្រាណបានតិច ព្រោះមានអារម្មណ៍អស់កម្លាំងហត់។

ការណែនាំ ៖

  • អ្នកចាំបាច់គួរគេងឱ្យបានយ៉ាងហោចណាស់ ៨ម៉ោងក្នុងមួយយប់។

២. អ្នកទទួលទានអាហារពេលល្ងាច ឬយប់ច្រើនពេក

ផលវិបាកដែលនាំឱ្យកើនទម្ងន់ ៖

  • អ្នកញ៊ាំច្រើនពេក ឬអាហារដែលត្រូវការពេលយូរខ្លាំងដើម្បីរំលាយ។ ជាលទ្ធផលការរំលាយអាហាររបស់អ្នកនឹងយឺតជាងមុន ជាពិសេសនៅពេលយប់។
  • អ្នកមានទំនោរមើលទូរទស្សន៍ខណៈពេលទទួលទានដែលអាចជាត់ទុកជាមូលហេតុមួយនាំឱ្យអ្នកញ៊ាំកាន់ច្រើន។

ការណែនាំ៖

  • ជ្រើសរើសទទួលទានអាហារពេលល្ងាច ឬពេលយប់ដែលប្រើប្រាស់រយៈពេលតិចដើម្បីរំលាយអាចជាអាហារមានផ្ទុកប្រូតេអ៊ីន និងបន្លែ។

៣. អ្នកគេងភ្លាមក្រោយញ៊ាំអាហារ

ផលវិបាកដែលនាំឱ្យកើនទម្ងន់ ៖

  • វាធ្វើឱ្យអ្នកប្រមូលផ្ដុំកោសិកាខ្លាញ់កាន់តែច្រើន។
  • អ្នកអាចមានបញ្ហាពាក់ព័ន្ធប្រព័ន្ធរំលាយអាហារ។

ការណែនាំ៖

  • យ៉ាងហោចណាស់អ្នកត្រូវរងចាំសម្រាប់រយៈពេលពី ១ម៉ោង ៣០នាទី ទៅ ២ម៉ោងសិន សឹមគេង ឬត្រូវទទួលទានអាហារមួយពេលចុងក្រោយឱ្យបានពី ១ម៉ោង ៣០នាទី ទៅ ២ម៉ោងមុនចូលគេង។

៤. អ្នកញ៊ាំអាហារចៀន ឬបំពងសម្រាប់អាហារពេលល្ងាច

ផលវិបាកដែលនាំឱ្យកើនទម្ងន់៖

  • វាមានផ្ទុកកាឡូរីច្រើនពេកដែលអ្នកមិនអាចមានពេលគ្រប់គ្រាន់នឹងដុតបំផ្លាញអស់។
  • កោសិកាខ្លាញ់កាន់តែកើនឡើង។
  • អ្នកមិនអាចគេងបានស្រួល។

ការណែនាំ៖

  • អ្នកគួរជ្រើសរើសអាហារដុត, អាំង ឬចំហុយវិញនៅពេលយប់។

៥. អ្នកទទួលទានអាហារហឹរសម្រាប់អាហារពេលយប់ ឬល្ងាច

ផលវិបាកដែលនាំឱ្យកើនទម្ងន់៖

  • គ្រឿងទេសហឹរនិងអាហារហឹរផ្សេងៗអាចបណ្ដាលឱ្យពិបាករំលាយអាហារ។
  • អ្នកមិនអាចគេងបានស្កប់។
  • នៅពេលយប់ ខណៈដែលអ្នកត្រូវចំណាយពេលរាប់ម៉ោងដោយមិនទទួលទានអ្វីសោះ, អាហារហឹរអាចបង្កអាការៈក្រហាយទ្រូងច្រាលអាស៊ីតក្រពះ។

ការណែនាំ៖

ទោះបីជាអាហារហឹរអាចជួយពន្លឿនដល់ការដុតរំលាយអាហារក្នុងរាងកាយ ប៉ុន្តែអ្នកមិនគួរទទួលទានវានៅពេលយប់ឡើយ។

៦. អ្នកចូលចិត្តញ៊ាំបង្អែមនៅពេលយប់

ផលវិបាកដែលនាំឱ្យកើនទម្ងន់៖

  • ស្ករសនិងម្សៅអាចត្រូវបានបំលែងជាកោសិកាខ្លាញ់។
  • អ្នកមិនអាចដុតកាឡូរីទាំងនោះបានឡើយនៅពេលយប់។

ការណែនាំ៖

  • អ្នកគួរទទួលទានផ្លែឈើជំនួសបង្អែមផ្សេងៗវិញនៅពេលយប់។

៧. អ្នករំលងមិនទទួលទានអាហារពេលល្ងាច ឬយប់

ផលវិបាកដែលនាំឱ្យកើនទម្ងន់៖

  • ទម្លាប់នេះមិនជួយឱ្យអ្នកស្រកទម្ងន់បានច្រើនឡើយ ដោយសារការរំលងមិនញ៊ាំអាហារអាចពន្យឺតដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយ។
  • វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ឃ្លានខ្លាំងជាងមុននៅពេលបន្ទាប់។
  • ការរំលងម៉ោងអាហារអាចបង្កបញ្ហាថប់បារម្ភ។
  • អ្នកអាចបាត់បង់ជាលិកាសាច់ដុំ ហើយស្បែកប្រែជាយារ។

ការណែនាំ៖

  • ទោះបីជាអ្នកមិនមានពេលគ្រប់គ្រាន់ដើម្បីទទួលទានអាហារមួយពេលណាក៏ដោយ ក៏យ៉ាងហោចណាស់គួរព្យាយាមញ៊ាំផ្លែឈើបន្តិចបន្តួចជំនួស។

៨. អ្នកទទួលទានគ្រឿងស្រវឹង ឬកាហ្វេអ៊ីន

ផលវិបាកដែលនាំឱ្យកើនទម្ងន់៖

  • គ្រឿងស្រវឹង និងអាហារ ឬភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីនអាចជះឥទ្ធិពលគួរឱ្យបារម្ភដល់ការគេងរបស់អ្នក។
  • វាមានផ្ទុកកាឡូរីច្រើន។

ការណែនាំ៖

  • ជ្រើសរើសទទួលទានភេសជ្ជៈក្រឡុកបែបធម្មជាតិ ឬទឹកដោះគោក្ដៅៗជំនួសវិញ។ ទោះជាយ៉ាងណាកុំភ្លេចទទួលទានទឹកធម្មតា ១កែវមុនគេងផង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង