នៅពេលដែលអ្នកឆុងតែមកផឹក អ្នកគួរតែប្រយ័ត្នពីរបៀបឆុង ព្រោះបើអ្នកឆុងខុសរបៀប នោះអ្នកអាចនឹងមានជំងឺដោយមិនដឹងខ្លួន ដូចនេះអ្នកគួរតែស្វែងយល់ពីរបៀបឆុងឲ្យបានច្បាស់លាស់ទើបគ្មានជំងឺ។ តើមានរបៀបឆុងបែបណាខ្លះទៅ?
នៅពេលដែលអ្នកឆុងតែដែលមានលក្ខណៈជាកញ្ចប់តូចៗ ហើយមានស្បៃពណ៌សនៅខាងក្រៅ អ្នកត្រូវតែសង្កេតមើលសារធាតុនៃកញ្ចប់តែនោះជាមុនសិន បន្ទាប់មកអ្នកត្រូវតែប្រើទឹកដែលមានសីតុណ្ហភាពក្រោម៨៥អង្សាសេនមកឆុង ហើយរយៈពេលដែលឆុង អ្នកអាចកំណត់ត្រឹម៥នាទីទៅបានហើយ ក្រៅពីមើលពីសារធាតុរបស់កញ្ចប់តែរួច នៅពេលដែលអ្នកឆុង អ្នកមិនត្រូវឆុងទាំងផ្លាកនៃកញ្ចប់តែនោះទេ ព្រោះនៅពេលដែលផ្លាកនោះត្រូវសារធាតុក្តៅ វាអាចបញ្ចេញពណ៌ទៅក្នុងទឹកតែនោះ ជាហេតុដែលអាចនាំយកជាតិពុលទៅក្នុងតែនោះបាន នោះអ្នកនឹងមានគ្រោះថ្នាក់ខ្លាំងណាស់ពេលដែលអ្នកផឹក៕