ដូចដែលយើងបានដឹងពីមុនមកហើយថា ប្រេងដូងមានសមាសធាតុ អាចជួយធ្វើឲ្យធ្មេញសស្អាត ដោយវាអាចកំចាត់នូវកំណកកំបោរដែលមានជាប់នៅតាមជើងធ្មេញ និងសម្លាប់បាក់តេរីដែលមាននៅក្នុងមាត់បានដែរ។ ដូច្នេះប្រាកដណាស់ គឺវាមានប្រសិទ្ធភាព ក្នុងការបំបាត់នូវអាការៈឈឺធ្មេញ និងស្រៀវអញ្ចាញធ្មេញបាន។
ជាមួយនឹងវិធីព្យាបាលដោយងាយៗនេះ គឺអ្នកគ្រាន់តែយកចុងម្រាមដៃលូកចូលក្នុង ដបដែលមានដាក់ប្រេងដូង ហើយយកវាមកឈ្លីម៉ាស្សាលើតំបន់ដែលមានការឈឺចាប់ក្នុងរយៈពេល ៥នាទី នោះអាការៈនេះបានធូរស្រាលជាងមុនជាមិនខាន។ អ្នកក៏អាចប្រើវាជំនួសឲ្យថ្នាំដុសធ្មេញបានផងដែរ ៕