ជំងឺឬសដូងបាត ត្រូវបានគេស្គាល់ថា ជាពំនូក នៃសសៃវ៉ែននៅត្រង់តំបន់ក្រសាលគូថ ដែលបានរីកហើម ប៉ោង ឬ រលាក។ ពួកវាអាចមានសភាពឈឺចាប់ខ្លាំងបំផុត ដែលធ្វើអោយនរណាម្នាក់ ដែលកើតមានជំងឺនេះហើយ តែង ចង់រកវិធីដែលព្យាបាលវា អោយជាបានយ៉ាងឆាប់បំផុត តាមដែលអាចធ្វើបាន។ តើមានវិធីព្យាបាលបែបធម្មជាតិ សម្រាប់ជំងឺឬសដូងបាតនេះដែរឬទេ? តើមានមូលហេតុអ្វីខ្លះ ដែលនាំអោយ ជំងឺនេះកើតមាន? មានសំណួរជាច្រើន ដែលអ្នកប្រហែលជាចង់សួរខ្លួនឯង ដើម្បីវាយតម្លៃថា ហេតុអ្វីបានជាអ្នក មានជំងឺប្រភេទនេះ ? ទាំងនេះគឺជា វិធីបែបធម្មជាតិមួយចំនួន ដែលអាចធ្វើការព្យាលបានជំងឺឬសដូងបាតបាន ៖
ទឹកក្តៅឧណ្ណៗ អាចជួយធ្វើអោយសាច់ដុំខ្ជឹប បានសម្រាក និង ជួយសម្រាលដល់ភាពឈឺចាប់។ ចាក់ទឹក ក្តៅឧណ្ណៗចូលក្នុងអាងងូតទឹក អោយបានកំពស់ពី ៣ ទៅ ៤ អ៊ីញ រួចបន្ទាប់មកអង្គុយត្រាំនៅក្នុងនោះ ។ ចំណាយពេល អោយបាន ១៥ទៅ ២០នាទី មុនពេលអ្នកក្រោកចេញពីក្នុង ទឹក។ ការអនុវត្តន៍ នូវវិធីបែប នេះ អោយបានជាច្រើនដងក្នុងមួយថ្ងៃ អាចជាវិធីដ៏លឿនបំផុត ដើម្បីជួយអ្នកអោយមានភាពធូរស្រាល។
ចាហួយ Petroleum ក៏អាចជួយបន្ថយបាន នូវការឈឺចាប់ និង សម្រាលដល់ស្ថានភាពរលាកក្រហាយ។ ជូតតំបន់ដែលមានការរងគ្រោះនេះ ដោយប្រើក្រណាត់ស្អាត បន្ទាប់មកលាបចាហួយប្រភេទនេះ បន្តិច ទៅលើកន្លែងដែលមានភាពហើមប៉ោង ។ អ្នកមិនត្រូវប្រើទឹកអនាម័យសំអាត ដែលមានក្លិននោះទេ ដើម្បីជៀសវាង នូវការរំខានដល់ស្បែក ។
ទទួលទានអាហារ ដែលមានជាតិសសៃអោយបានច្រើន ដើម្បីធ្វើអោយ អ្នកបត់ជើងបានស្រួលជាងមុន និង មិនសូវមានការឈឺចាប់។ ការទទួលទានផ្លែចេក គឺជាការព្យាបាលមួយដ៏មាន ប្រសិទ្ធភាព។ អ្នកអាច ផឹក ទឹកដោះគោក្តៅឧណ្ណៗដែលលាយជាមួយនឹងផ្លែចេកទុំ ។
ខ្ទឹមស និង ខ្ទឹមបារាំង គឺមានផ្ទុកសារជាតិដែលជួយអោយរួញស្វិត ដែលវាអាចជួយព្យាបាល បាននូវជំងឺ ឬសដូងបាតនេះ។ អ្នកអាចយក ខ្ទឹមស និង ខ្ទឹមបារាំងមកជិតជាបន្ទះៗ រួចបិតទៅលើក្រសាលគូថ មុនពេល អ្នកចូលគេង ។
ដាក់ស្បៃត្រជាក់ និង លាយជាមួយប្រេងអូលីវបន្តិច រួចបិតវានៅលើតំបន់នោះ ដើម្បីអោយវាបានជួយ បន្ទន់ និង ព្យាបាលដល់ស្ថានភាពជំងឺនេះ ។
អ្នកមិនត្រូវចាត់ទុកជំងឺឬសដូងបាតនេះជាជំងឺដែលគួរអោយមានភាពខ្មាសអៀននោះទេ។ វាគឺជាបញ្ហាទូទៅ ដែលតែងតែកើតមាន ចំពោះមនុស្សម្នាក់ៗ គ្រាន់តែមានមនុស្សមួយចំនួន នៅតែមានភាពអៀនខ្មាស និង មិនព្រមទទួលស្គាល់ថា ពួកគេបានរងគ្រោះដោយសារវា។ ការព្យាបាល គឺមានច្រើនទំរង់ខុសៗគ្នា គឺមានចាប់ ពីវិធីព្យាបាលតាមបែបបុរាណ ឬ តាមធម្មជាតិ រហូតដល់ការព្យាបាលតាមបែបទំនើបនោះ គឺការវះកាត់ គឺ វាអាស្រ័យទៅតាមការយល់ឃើញ របស់អ្នកជំងឺ៕