តើអ្នកកំពុងតែមានអារម្មណ៍ល្ហិតល្អៃ អស់កំលាំង ដោយសារតែកិច្ចការផ្សេងៗ នៅក្នុងជីវិតប្រចាំថ្ងៃមែនទេ? ប្រសិនបើអ្នកកំពុងតែមាននូវបញ្ហានេះ សូមសាកល្បងមធ្យោបាយដោះស្រាយតាមបែបធម្មជាតិដូចខាងក្រោមនេះ៖
- ព្យាយាមមានទំនាក់ទំនងជាមួយពណ៌ស្រស់ថ្លាបែបធម្មជាតិ ទាំងអស់នេះឲ្យបានច្រើន ដូចជាព៌ណលឿង ទឹកក្រូច ស្វាយ និងស៊ីជំពូជាដើម ព្រោះពណ៌ទាំងអស់នេះអាចធ្វើឲ្យអារម្មណ៍របស់អ្នកមានភាពស្រស់ថ្លា តាមបែបធម្មជាតិ និងកាត់បន្ថយភាពតានតឹងជាដើម។ ដើម្បីឲ្យខ្លួនអ្នកមានឱកាសនៅជាមួយពណ៌ទាំងនេះគ្រប់ពេលវេលា អ្នកត្រូវតែធ្វើការតុបតែនៅកន្លែងធ្វើការ ជាពិសេសនៅក្នុងផ្ទះ ឬក៍កន្លែងណាដែលអ្នកចូលចិត្តចំណាយពេលវេលានៅ។
- ក្លិនធម្មជាតិមួយចំនួនក៍អាចធ្វើឲ្យអ្នកមានកំលាំងបានដែរ ដូចជាកិ្លនក្រូចឆ្មា ក្រូច ជីអង្កាម ឬក៍ដើមយីហ៊ុប។ ដូច្នេះ អ្នកគួរតែសាកល្បងលាបប្រេងដែលមានក្លិនទាំងអស់នេះ នៅលើក៍ដៃរបស់អ្នក នៅពេលណាដែលអ្នកមានអារម្មណ៍ល្វើយ។
- សាកល្បងស្ករដែលមានរសជាតិក្រូចឆ្មា ពីព្រោះរស់ជាតិក្រូចឆ្មានេះធ្វើឲ្យសរសៃប្រសាទនៅក្នុងមាត់ បំពង់ក និងនៅក្នុងច្រមុះមានភាពសកម្ម និងដំណើរការបានទៅស្រួល ដែលមានឥទ្ឋិពលធ្វើឲ្យសកម្មភាពខួរក្បាលដំណើរការបានខ្ពស់។
- ទំពារស្ករកៅស៊ូៈ ការទំពារស្ករកៅស៊ូមិនត្រឹមតែកំដរការអផ្សុកទេ វាថែមទាំងអាចកាតបន្ថយភាពតានតឹងសាច់ដុំ និងធ្វើឲ្យប្រព័ន្ឋប្រសៃប្រសាទមានភាពល្អប្រសើជាងមុន៕