វាគឺជារឿងមួយញឹកញាប់ទៅហើយដែលគ្រូពេទ្យត្រូវចេញថ្នាំបញ្ចុះទឹកនោមឱ្យអ្នកជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម ហើម និងជំងឺផ្សេងៗទៀតដែលទាក់ទងនឹងបញ្ហាតម្រងនោម និងថ្លើម ប្រើប្រាស់។ ថ្នាំប្រភេទនេះជំនួយដល់ការផលិតទឹកនោមកាន់តែច្រើនដើម្បីបង្កើនការបញ្ចេញជាតិទឹក និងប្រៃកាន់ច្រើនចេញពីក្នុងខ្លួន។
អ្នកខ្លះប្រើថ្នាំបញ្ចុះទឹកនោមដើម្បីជួយដល់ការសម្រកទម្ងន់។ ថ្វីបើថ្នាំទាំងនេះមិនបង្កការរំលាយកាឡូរី និងខ្លាញ់ពិតប្រាកដក៏ដោយ ក៏វាអាចជួយធ្វើឱ្យជាតិទឹកដែលរាងកាយមិនត្រូវការចេញបានដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រើថ្នាំពិតជាមិនមានផលល្អនោះទេបើសិនជាមិនមានជំងឺផងនោះ ប៉ុន្តែបើសិនជាអ្នកនៅតែចង់ប្រើវាទៀតនោះ ខ្ញុំសូមណែនាំនូវអាហារមួយចំនួនដែលអាចមានប្រសិទ្ធភាពបង្កើនការផលិតទឹកនោមដូចគ្នានឹងថ្នាំបញ្ចុះទឹកនោមដែរ។
ញ៉ាំទឹកក្រូចឆ្មា
បើសិនជាអ្នកមានបំណងចង់សម្រកទម្ងន់ យកល្អគួរតែបន្ថែមទឹកក្រូចឆ្មាក្នុងទឹកដែលញ៉ាំរាល់ដង។ ក្រូចឆ្មាសម្បូរវីតាមិន C ដែលអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរឹងមាំ។ វាក៏មានអង់ទីអុកស៊ីដង់សម្រាប់ការពារកោសិកាអ្នកដែរ។ អ្វីដែលល្អបំផុតចំពោះទឹកក្រូចឆ្មានេះ គឺថាវាមានរសជាតិឆ្ងាញ់ ហើយអាចបង្កើនការនោមទៀត។
ញ៉ាំតែខ្ញី
ការញ៉ាំតែខ្ញីដែលកញ្ជ្រាំក្នុងទឹកក្តៅនឹងក្លាយទៅជាភេសជ្ជៈដ៏ល្អមួយដែលអាចច្រោះជាតិទឹកកាន់តែច្រើនពីក្នុងរាងកាយ។ រឿងដ៏ល្អមួយទៀតអំពីខ្ញីនោះគឺ វាមានសមត្ថភាពប្រឆាំងនឹងការរលាកយ៉ាងអស្ចារ្យ។ ការញ៉ាំតែខ្ញីមួយពែកគឺល្អបំផុតបើសិនជាក្រពះមិនរំលាយអាហារទេនោះ។
ស៊ុបស្ពៃក្តោប
គ្មានអ្វីដែលត្រូវឆ្ងល់ទេថា ស្ពៃក្តោបមានគុណប្រយោជន៍ល្អចំពោះអ្នក ព្រោះតែវាមានជាតិសរសៃ វីតាមីន C និង B6។ បន្លែប្រភេទនេះនឹងជួយច្រោះជាតិពុលពីក្នុងរាងកាយបានទៀតដោយសារតែជាតិស្ពាន់ធ័រ។ បើសិនជាអ្នកចង់បណ្តេញជាតិទឹកពីក្នុងខ្លួននោះ ចូរធ្វើស៊ុបស្ពៃក្តោបញ៉ាំទៅ។ ចូរចាំថា ប្រើអំបិលតែបន្តិចបានហើយ៕