ការ​ទទួលទាន នូវ​ប្រភេទ​អាហារ​ជាក់លាក់​ណាមួយ នោះ​ប្រព័ន្ធ​ការពារ​សុំា​អ្នក នឹង​អាច ចាប់ផ្តើម ពង្រឹង​ថាមពល​របស់​វា ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ពពួក​មេរោគ និង ធ្វើអោយ​ខ្លួន​ប្រាណ​អ្នក និង អារម្មណ៍​របស់​អ្នក មាន​ភាពល្អប្រសើរ​បាន​ឡើងវិញ​។​

​នោះ​អ្នក​ត្រូវ​ចាប់ផ្តើម​ជាមួយនឹង ទឹក​ស៊ុប​មាន់ស្ងោរ​។ ការស្រាវជ្រាវ​ពុំទាន់​បានបង្ហាញ​ថា នៅឡើយ​ទេ​ថា វា​មាន​ឥទ្ធិពល​ដោយ​របៀប​ណា​នោះ ប៉ុន្តែ​យើង​បានដឹង ហើយ​ថា អាហារ​ដែល​សំបូរ​ដោយសារ​ជាតិ​បំប៉ន នឹង​អាចជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​ភាព​សុំា​អ្នក និង ប្រយុទ្ធប្រឆាំង​នឹង ការ​រលាក​។ នៅក្នុង​រដូវ​នេះ អ្នក​គួរ​ងាក​មក​ទទួល​ទាន​នូវ អាហារ​ដែល​ជួយ​ព្យាបាល ជំងឺ​នេះ មានដូចជា​៖

•​ទឹកក្រូច​ច្របាច់ ។ វីតាមីន C អាច​ជួយ​កាត់បន្ថយ នូវ​រយៈពេល​រុំ​ា​រ៉ៃ នូវ​ការកើតមាន​នូវ​ជំងឺ ផ្តាសាយ និង ជួយ​អោយ​អ្នក​ឆាប់​វិល​មក​រក សភាព​ធម្មតា​វិញ​។​

•​ស្រូវ​សាឡី​,​ផ្លែ​ចេក​, សាច់មាន់ និង ត្រី​។ ពួកវា បាន​ជួយ​រក្សា​សុខ​ភាព​របស់​សិរី​រៈអ្នក ដោយ​ការ បង្កើត​នូវ​កោសិកា ឈាម​ស ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង ការ​ចំលងរោគ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង