ប្រសិនជាអ្នកស្ថិតក្នុងចំណោមប្តីប្រពន្ធ៣គូខាងក្រោមនេះ នោះមានន័យថា អ្នកនឹងមិនរស់នៅក្នុងជីវភាពលំបាកយូរនោះទេ។ តើមានអ្វីខ្លះទៅ?

  • ប្តីប្រពន្ធដែលមានឆ្នាំឆ្លូវ និងខាល ជាគូស្វាមីភរិយាដែលសមបំផុត។ ក្រោយពេលដែលអ្នករៀបការរួច អ្នកនឹងអាចទទួលបានលាភខ្ពស់ចូលមក​ ដោយធ្វើឲ្យទ្រព្យអ្នកមិនទាបទេ។ លុះដល់ពេលចាស់ឡើង អ្នកនឹងមិនខ្វះប្រាក់ចាយនោះទេ ដោយមានពេញក្នុងផ្ទះតែម្តង។
  • ប្តីប្រពន្ធឆ្នាំថោះ និងមមី អាចជួយលើករាសីគ្នាទៅវិញទៅមកក្រោយពេលដែលរៀបការរួច។ អ្នកទាំងពីរនឹងអាចជួយគ្នា ដើម្បីអាចដើរដល់ផ្លូវដែលជោគជ័យ។ ដូចនេះ ទ្រព្យសម្បត្តិដែលមានក្នុងផ្ទះនឹងមិនតិចទេ ដោយធ្វើឲ្យអ្នកទាំងពីរមិនខ្វះលុយចាយឡើយ។
  • ប្តីប្រពន្ធឆ្នាំរការ និងម្សាញ់ ជាគូដែលផ្លូវជីវិតស្នេហាគឺជោគជ័យជានិច្ច ដោយមិនសូវជួបនឹងឧបសគ្គនោះទេ។ អ្នកទាំងពីរជាបុគ្គលដែលមានចិត្តស្របគ្នាណាស់ ដោយមិនសូវមានរឿងទាស់គ្នាទេ។ ដូចនេះ ក្រោយពេលដែលរៀបការរួច អ្នកនឹងអាចបង្កើតមុខរបរបានជាមួយគ្នា ដោយធ្វើឲ្យអ្នកងាយទទួលបានជោគជ័យណាស់។ ជាហេតុដែលធ្វើឲ្យអ្នកទិញបានទាំងឡាន និងផ្ទះតែម្តង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង