ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីទ្រព្យរបស់ឆ្នាំទាំងឡាយខាងលើក្នុងចុងឆ្នាំនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំថោះ
ក្នុងចុងឆ្នាំនេះ នៅពេលដែលអ្នកចង់បានទ្រព្យ នឹងបានភ្លាម ថែមទាំងអាចចំណេញបានប្រាក់ច្រើនទៀតផង។ ជាពិសេស អ្នកដែលប្រកបរបររកស៊ី នឹងអាចទទួលបានភ្ញៀវធំ ធ្វើឲ្យចំណូលអ្នកកើនឡើងជាខ្លាំង។
ឆ្នាំមមែ
ការងារ និងមុខរបរអ្នកនឹងអាចដើរទៅមុខយ៉ាងជោគជ័យក្នុងចុងឆ្នាំនេះ។ ជាហេតុដែលធ្វើឲ្យអ្នកមិនខ្វះប្រាក់ទេ ព្រោះងាកទៅណាក៏ឃើញប្រាក់ផងដែរ។ ដូចនេះ អ្នកនឹងអាចរស់នៅបានយ៉ាងសប្បាយរីករាយពីមួយថ្ងៃទៅមួយថ្ងៃដោយមិនចាំបាច់បារម្ភឡើយ។
ឆ្នាំខាល
បើអ្នកចង់បង្កើតមុខរបរ អ្នកអាចធ្វើបានក្នុងចុងឆ្នាំនេះ ព្រោះលាភអ្នកល្អខ្លាំងណាស់ មិនថាធ្វើអ្វីទេ សុទ្ធតែអាចជោគជ័យទាំងអស់។ ជាពិសេស អ្នកគួរតែចេះក្តាប់ឱកាសគ្រប់យ៉ាងឲ្យជាប់ ទើបអ្នកអាចទទួលបានផលដែលអ្នករំពឹងចង់បានជាយូរណាស់មកហើយ៕