ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការបំបាត់មុនផ្កាស្បូន។ តើមានអ្វីខ្លះទៅ?
វិធីទី១ អ្នកអាចទិញវីតាមីនEមួយគ្រាប់ ហើយចោះវាឲ្យបែក។ បន្ទាប់មក អ្នកអាចយកសម្លីត្បាល់ត្រចៀកមកបៀកវីតាមីនEនោះ ហើយយកមកលាបត្រង់កន្លែងដែលមានមុនផ្កាស្បូននោះ។ ក្រោយពេលដែលអ្នកព្យាយាមអនុវត្តតាមវិធីនេះ អ្នកនឹងអាចឃើញលទ្ធផលជាមិនខានឡើយ។
វិធីទី២ អ្នកអាចច្របាច់ក្រូចឆ្មារដាក់ក្នុងចានមួយ ហើយលាយជាមួយទឹកបន្តិច រួចកូរឲ្យសព្វ។ បន្ទាប់មក អ្នកអាចយកមកលាបលើមុខផ្កាស្បូននោះបាន។ ក្រោយពេលដែលអ្នកព្យាយាមប្រើវិធីនេះ នោះអ្នកក៏អាចឃើញលទ្ធផលផងដែរ ដោយមិនមានមុននេះលើមុខទៀតឡើយ៕