Join with Health.com.kh on Telegram

ចង់ឱ្យស្បែកក្មេងជាងវ័យបានយូរតាមរយៈការប្រើប្រាស់រូបមន្តបែបធម្មជាតិមិនពិបាកឡើយ! គួរធ្វើបែបណា? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើប្រាស់រូបមន្តធម្មជាតិរក្សាភាពក្មេងជាងវ័យនៃស្បែក​ ៖

១. រូបមន្តផ្សំឡើងពីប៉េងប៉ោះ

ល្អសម្រាប់ស្បែកដែលមានភាពហត់នឿយ, ស្រអាប់ និងពោរពេញដោយស្ត្រេស។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់បន្ទះប៉េងប៉ោះស្រស់ៗបិតលើស្បែកសម្រាប់រយៈពេល ២០នាទីម្ដងក្នុងមួយសប្តាហ៍ដើម្បីទទួលទានស្បែកទន់រលោង, មានសំណើម និងក្មេងជាងវ័យត្រឡប់មកវិញ។

២. ដំឡូងបារាំង

ល្អសម្រាប់ជួយឱ្យស្បែកភ្លឺថ្លាជាងមុន និងប្រឆាំងស្នាមជ្រីវជ្រួញ។ អ្វីដែលអ្វីដែលអ្នកត្រូវការ គឺដំឡូងបារាំង ១ មើមតូច,​ ការ៉ុត ១ មើមតូច និងម្ស៉ៅរមៀត ១ ចិប។ អ្វីដែលអ្នកត្រូវធ្វើ គឺស្ងោរដំឡូងបារាំង និងការ៉ុតក្នុងទឹកធម្មតាសម្រាប់រយៈពេលប៉ុន្មាននាទីរហូតដល់ទន់។ ទុកឱ្យចុះត្រជាក់ សឹមហាន់ជាដុំតូចៗ រួចចាប់ផ្ដើមកិនរហូតដល់ក្លាយជាល្បាយម៉ដ្ឋខាប់ៗ ហើយបន្ថែមម្ស៉ៅរមៀតចូល និងកូរឱ្យសព្វ។ លាបល្បាយនេះលើផ្ទៃមុខ និងទុកចោលសម្រាប់រយៈពេល ១៥ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។

៣. ក្រូចឆ្មារ

សាកសមណាស់សម្រាប់ជួយ​ឱ្យស្បែកភ្លឺស្រស់ថ្លាទន់រលោង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់សមកិនសាច់ចេកទុំ ១ផ្លែឱ្យម៉ដ្ឋៗ រួចសឹមបន្ថែមទឹកឃ្មុំ ១ស្លាបព្រាកាហ្វេនិងទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាបាយចូល។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី ឬរហូតដល់ស្ងួត។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។

៤. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវការ គឺរមៀតម៉ដ្ឋ ១ចិបជាមួយជែលប្រទាលកន្ទុយក្រពើ ១ស្លាបព្រាបាយនិងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយគ្រឿងផ្សំទាំងអស់ចូលគ្នាឱ្យសព្វ បន្ទាប់មកសឹមលាបម៉ាស្សាលើស្បែកមុខ ព្រមទាំង-ក។ រងចាំសម្រាប់រយៈពេលប្រហែល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។ រូបមន្តនេះសាកសមសម្រាប់គ្រប់ប្រភេទស្បែក។ ប្រសិនបើអ្នកចង់កម្ចាត់ស្នាមអ៊ុចខ្មៅលើស្បែក ឬស្នាមមុន ចូរលាយទឹកឃ្មុំ ១ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេ រួចកូរឱ្យសព្វ សឹមលាបល្បាយលើស្បែក។ រងចាំរហូតដល់ម៉ាសស្ងួតសឹមលាងសម្អាតចេញ។

៥. ត្រសក់

ម៉ាសផ្សំឡើងពីផ្លែត្រសក់ គឺល្អណាស់សម្រាប់ព្យាបាលមុន និងរក្សាភាពក្មេងជាងវ័យនៃស្បែក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់បន្ទះត្រសក់ស្រស់ៗបិតលើមុខសម្រាប់រយៈពេលយ៉ាងហោចណាស់ ១៥នាទី។ ចូរព្យាយាមប្រើប្រាស់រូបមន្តនេះឱ្យបានច្រើនដងក្នុងមួយសប្តាហ៍។

៦. ម្ស៉ៅ Baking soda

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ស្លាបព្រាកាហ្វេជាមួយយ៉ាអួរធម្មជាតិ ១ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបល្បាយលើស្បែកមុខសម្រាប់រយៈពេល ១០នាទី មុននឹងលាងសម្អាតចេញ។ រូបមន្តនេះសាកសមសម្រាប់បង្កើតកោសិកាស្បែកថ្មីៗឡើងវិញ, ជួយបន្តឹងស្បែក និងផ្ដល់ភាពទន់រលោង។

៧. ទឹកឃ្មុំ

ទឹកឃ្មុំជាគ្រឿងផ្សំធម្មជាតិដ៏ល្អបំផុតមួយសម្រាប់ផ្ដល់សំណើមដល់ស្បែក និងរួមចំណែកក្នុងការបង្កើតកោសិកាស្បែកថ្មីឡើងវិញ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកឃ្មុំធម្មជាតិលើស្បែកមុខនិងក។ រងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ ដើម្បីបង្កើតជាម៉ាស្សាប្រឆាំងភាពចាស់ជាងវ័យនៃស្បែកចូរលាយទឹកឃ្មុំជាមួយម្សៅឈើអែមក្នុងបរិមាណស្មើគ្នា។ ទោះជាយ៉ាងណារូបមន្តនេះមិនសាកសមសម្រាប់អ្នកដែលមានបញ្ហាប្រតិកម្ម ឬអាឡែកស៊ី។

៨. ប្រេងដូង

ប្រេងដូងល្អណាស់សម្រាប់ផ្ដល់សារធាតុចិញ្ចឹម, រក្សាសំណើម និងបន្តឹងស្បែក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រេងដូងមួយស្រទាប់ស្ដើងលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ៥នាទី សឹមប្រើប្រាស់ក្រដាសជូតមាត់សម្អាតចេញ៕