ខ្ញីត្រូវបានគេទទួលស្គាល់ថា វាអាចមានប្រសិទ្ធភាពជាពិសេស ក្នុងការដោះស្រាយនូវបញ្ហា នៃ ប្រព័ន្ធរំលាយអាហារ ដែលមានដូចជា៖ អាការៈចាញ់កូន របស់ស្ត្រីមានផ្ទៃពោះ, ការបាត់បង់លំនឹងរាង កាយ, ការក្អួតចង្អោរ, ការពុលអាហារ, រាគ, ហើមពោះ,ការមិនរំលាយអាហារ និង ការក្អួត។
វាក៏អាចធ្វើការព្យាបាលបាននូវ អាការៈឈឺក្បាលប្រកាំង ដោយសារតែទាំងសកម្មភាព ពោះវៀន និង ការសម្រាលអារម្មណ៍ផ្នែកប្រព័ន្ធប្រសាទ ត្រូវបានលើកស្ទួយ តាមរយៈការប្រើឱសថបុរាណនេះ ។ ខ្ញី អាចជួយ ជម្រុញដល់ចរន្តឈាមរត់ និង ដំណើរនៃការបែកញើស ។ វាក៏បានជួយផងដែរដល់ការផ្គត់ផ្គង់ សារជាតិបំប៉ន និង វាជាសារធាតុព្យាបាលមួយ នៅក្នុងឈាម ហើយវាក៏បានជួយយកចេញនូវ កាកសំណល់នៃជាតិពុល តាមរយៈការបែកញើសនេះផងដែរ។
ដើម្បីជៀសវាងនូវបញ្ហា នៃការបាត់បង់លំនឹងផ្នែករាងកាយ និង ការក្អួត អ្នកអាចទទួលទានខ្ញីស្រស់ នៅថ្ងៃណាមួយ មុនពេលដែលអ្នកត្រូវធ្វើដំណើរតាម យន្តហោះ, ឡាន ឬ កាប៉ាល់ ឬ ក៏អ្នកអាចទទួល ទានវាផងដែរ ក្នុងអំឡុងពេលដែលអ្នកកំពុងធ្វើដំណើរនោះ ។អ្នកអាចប្រើខ្ញីបាន ដោយឆៅ ឬ ក៏ចំអិនវា ទាំងមូល ឬ ក៏ជាម្ស៉ៅ ។
•អ្នកអាចងូតទឹក ក្នុងអាងដែលមានត្រាំជំនិតខ្ញីដែលជិតស្តើងៗ ដែលវិធីនេះ អាចជួយកាត់បន្ថយ នូវអាការៈតឹងណែន និង ការឈឺចាប់សាច់ដុំបាន។
•អ្នកអាចហាន់ខ្ញីស្រស់ ជាជំនិតស្តើងៗ រួច ដាក់វាចូលទៅក្នុងទឹកតែក្តៅៗ ដោយប្រើវាពី ៥ ទៅ ៦ជំនិត ។
•អ្នកអាចទំពារនូវជំនិត ខ្ញីស្រស់ៗ ទាំងនេះ ។
•អ្នកអាចយកវាទៅប្រឡាក់ជាមួយសាច់ ឬ បន្ថែមនូវខ្ញីស្រស់ៗ នេះទៅក្នុងអាហាររបស់អ្នក ៕