ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីវិធីសាស្ត្រក្នុងការថែរក្សាគ្រួសាររបស់អ្នកឲ្យមានសុភមង្គល។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែតែងតែសរសើរគ្នា ព្រោះការលះបង់ទាំងឡាយរវាងអ្នកទាំងពីរសុទ្ធតែព្រោះតែគ្រួសារ។ ដូចនេះ ពាក្យសរសើរទាំងឡាយ អាចផ្តល់ជាកម្លាំងចិត្ត ដើម្បីឲ្យអ្នកទាំងពីរអាចប្រយុទ្ធនិងតស៊ូទៅមុខទៀត ដើម្បីគ្រួសារមួយនេះ។
- មិនថាអ្នករងសម្ពាធបែបណាពីកន្លែងការងារទេ ពេលដែលមកដល់ផ្ទះ អ្នកគួរតែចេះជជែកគ្នាលេង មិនមែនធ្វើមុខមិនរីក ហើយចូលបន្ទប់ឡើយ។ ការចេះជជែកគ្នាលេងនេះ អាចបង្កើនមនោសញ្ចេតនាអ្នកបាន។
- អ្នកគួរតែចេះជួយគ្នាទៅវិញទៅមក និងចេះយកចិត្តទុកដាក់ចំពោះគ្នា ព្រោះទង្វើទាំងនេះ អាចធ្វើឲ្យអ្នកទាំងពីរអាចកសាងគ្រួសារដែលពោរពេញទៅដោយសុភមង្គលបាន។
- អ្នកគួរតែចេះគោរពគ្នា ដោយចេះសួរគំនិតគ្នា និងពិភាក្សាគ្នា ពេលដែលមានបញ្ហា ទើបមិនធ្វើឲ្យអ្នកទាំងពីរតែងកើតមានជម្លោះនឹងគ្នាបាន។
- អ្នកគួរតែចេះអធ្យាស្រ័យដល់គ្នា ព្រោះមានពេលខ្លះ ពេលដែលសម្ពាធខ្លាំង អាចធ្វើឲ្យម្ខាងទៀតមួលម៉ៅ និងឆេវឆាវដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែចេះអត់ធ្មត់ ទើបអ្នកអាចរស់នៅជាមួយគ្នាបានយូរ។
- អ្នកគួរតែធ្វើឲ្យស្វាមីអ្នកចូលចិត្តត្រឡប់មកផ្ទះវិញ ទើបអាចរក្សាគ្រួសារអ្នកបានយូរអង្វែង មិនងាយបែកបាក់៕