រមៀតគឺជា ឱសថធម្មជាតិដ៏មានប្រសិទ្ធិភាពមួយ សម្រាប់ព្យាបាលជំងឺផ្តាសាយ និង អាការៈរលាករមាស់ នៅក្នុងបំពង់ក។ អ្នកអាចយក ម្ស៉ៅរមៀតស្រស់ កន្លះស្លាបព្រាកាហ្វេ លាយជាមួយនឹង ទឹកដោះគោក្តៅឧណ្ណៗ ៣០មីលីលីត្រ ហើយទទួលទានវា អោយបានម្តង ទៅ ពីរដងជារៀងរាល់ថ្ងៃ។
នៅក្នុងករណីដែលអ្នកមានអាការៈតឹងច្រមុះខ្លាំង នោះអ្នកគួរតែធ្វើការ ហិតស្រូបយកផ្សែង ដែលបានមកពីការដុតរមៀត។ វិធីនេះ នឹងអាចជួយអោយច្រមុះអ្នក ហៀរសំបោរបានល្អ និង ឆាប់មានការធូរស្រាល ល្អមកវិញ ៕