មូលហេតុដំបូង ដែលធ្វើអោយអ្នកមានក្លិនមាត់មិនល្អនោះគឺ សារជាតិកំណកកំបោរ ដែលមាន ជាប់ ស្អិតផ្តុំឡើងនៅលើធ្មេញរបស់អ្នក ដែលវានឹងក្លាយជាកន្លែងស្នាក់នៅរបស់ពពួកបាក់តេរី។ ហើយអាហារ ដែលនៅសល់ នឹងចន្លោះធ្មេញ គឺនឹងបន្ថែមបញ្ហាទៅលើនោះទៀត។
យើងទាំងអស់គ្នា គួរធ្ធើការដុស ធ្មេញ យ៉ាងហោចណាស់ អោយបានពីរដងក្នុងមួយថ្ងៃ និង ប្រើសសៃអំបោះរូសធ្មេញ អោយបានជារៀង រាល់ថ្ងៃ។ ប្រសិនបើអ្នកមានការព្រួយបារម្ភពី ខ្យល់ដង្ហើមរបស់អ្នក នោះអ្នកអាចធ្វើការដុសធ្មេញ និង រូសធ្មេញអោយបានញឹកញាប់ជាងមុនបន្តិច។ ប៉ុន្តែអ្នកមិនត្រូវធ្វើវា ច្រើនជ្រុលពេកនោះទេ។ ការដុសធ្មេញក្នុងកម្រិតខ្លាំងក្លាជ្រុលពេក គឺអាចបំផា្លញដល់កាចាធ្មេញ និង អាចធ្វើអោយធ្មេញអ្នកងាយ នឹង ពុកផុយបានផងដែរ៕