បើសិនជាអ្នក កំពុងតែជួបបញ្ហាទល់លាមកមែននោះ មធ្យោបាយដ៏ងាយស្រួល គឺការញ៉ាំល្ហុងមួយផ្លែទៅ។ ផ្លែឈើមួយនេះ សម្បូរទៅដោយជាតិសរសៃ និងទឹក ដែលអាចជួយបញ្ចេញកាកសំណល់ និងលាងសម្អាត ពោះវៀនធំបានយ៉ាងល្អ។ ជាមួយគ្នានេះដែរ ការដែលទល់លាមកយូរ អាចបណ្តាលឲ្យមានបញ្ហាផ្សេងៗច្រើន ដូចជា ហើមពោះ ក្រហាយដើមទ្រូង និងក្រពះមិនកិន។ ការញ៉ាំល្ហុង អាចជួយដោះស្រាយសញ្ញាទាំងនេះបាន។
ផ្លែល្ហុង សម្បូរទៅដោយអង់ស៊ីម រំលាយអាហារបែបធម្មជាតិ មួយប្រភេទឈ្មោះ Papain ដែលអាចជួយរាងកាយរំលាយអាហារ និងជំនួយដល់ការបញ្ចេញ កាកសំណល់ពីរាងកាយទៀតផង។ វាក៏ជួយបង្ការកុំឲ្យមាន ប្រូតេអ៊ីនរំលាយអាហារច្រើន ក្នុងពោះវៀន និងប្រព័ន្ធទឹករងៃដែរ។ តាមពិត សារធាតុ Papin ដែលយកចេញពីល្ហុង ត្រូវបានគេប្រើប្រាស់ជាថ្នាំបំប៉ន សម្រាប់ព្យាបាលបញ្ហាទល់លាមក និងបញ្ហារំលាយអាហារដែរ។
ល្ហុង ក៏ជាប្រភពដ៏ល្អមួយ របស់ជាតិសរសៃដែរ។ គេដឹងថា អាហារសម្បូរជាតិសរសៃ នឹងជួយប្រឆាំងនឹងការទល់លាមក ព្រមទាំងបង្ការ ជំងឺមហារីកពោះវៀនធំទៀត។ តាមពិត ការសិក្សាដែលធ្វើ លើអ្នកដែលមានបញ្ហាក្រពះមិនកិនរ៉ាំរៃ ជាមួយនឹងការបង្ករោគ នៅផ្លូវក្រពះពោះវៀនទៀតនោះ តែងមានរោគសញ្ញាទល់លាមក និងហើមពោះ ប៉ុន្តែ អាការៈនេះ បែរជាបាត់ទៅវិញ ក្រោយពីញ៉ាំល្ហុងបានពីរថ្ងៃ៕