ចេកគឺជា ផ្លែឈើម្យ៉ាងដែលមានអត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាព។ ផ្លែចេក គឺអាចផ្តល់អោយយើង រាល់គ្នានូវថាមពលបានភ្លាមៗ និង អាចស្តុកទុកនូវថាមពលទាំងនេះ ក្នុងរាងកាយបានដល់ រយៈពេលយូរផងដែរ ។ នៅក្នុងផ្លែចេក គឺមានផ្ទុកនូវស្ករចំនួន ៣ប្រភេទគឺ៖ប្រូតូស, ស៊ូក្រូស និង ឡាក់តូស រួមជាមួយផងដែរនូវ ជាតិសសៃ។
ផ្លែចេកគឺមានអត្ថប្រយោជន៍ ក្នុងការសម្រាលដល់ស្ថានភាពជំងឺមួយចំនួនដូចខាងក្រោមនេះ៖
- កាត់បន្ថយបញ្ហានៃការធ្លាក់ទឹកចិត្ត
- កាត់បន្ថយកម្រិតសម្ពាធឈាម និង ទប់ស្កាត់នូវការប្រឈមទៅនឹងជំងឺគាំងបេះដូង
- ធ្វើអោយឆ្អឹងរឹងមាំជាងមុន
- ជួយទប់ស្កាត់បញ្ហាកង្វះគ្រាប់ឈាមក្រហម
- ផ្តល់នូវថាមពលបានភ្លាមៗដល់រាងកាយ
- ជួយអោយឆាប់ផ្តាច់បារីបាន
- សម្រាលការឈឺចាប់ក្នុងពេលធ្លាក់ឈាមរដូវ
- ធ្វើអោយខួរក្បាលមានសកម្មភាពជាងមុន
- ជួយការពារ ការមានដៅបៅផ្សេងៗ
ដោយយោងតាមការ សិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ជនជាតិជប៉ុន បានរកឃើញថា ផ្លែចេកដែលទុំជោរ ហើយមានស្នាមខ្មៅអុជៗនៅលើសំបក ពណ៌លឿងរបស់វា គឺបានបង្កើតនូវសារជាតិម្យ៉ាងដែលត្រូវបានហៅថា TNF ( Tumor Necrosis Factor) ដែលវាមានសម្តត្ថភាពពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹង ពពួកកោសិកា មិនប្រក្រតីនៅក្នុងរាងកាយ។ កាលបើនៅលើសំបកចេកនោះ កាន់តែមានស្នាមខ្មៅអុជៗ កាន់តែខ្លាំង នោះបរិមាណនៃសារធាតុនេះ ក៏មានកាន់តែខ្ពស់ ហើយវានឹងកាន់តែធ្វើអោយប្រព័ន្ធការពារ ភាពសាំនៅក្នុងរាងកាយកាន់តែរឹងមាំបានថែមទៀត ។
ផ្លែចេកទុំ ដែលមានសំបកសំបូរទៅដោយស្នាមខ្មៅអុជៗនេះគឺមាន ប្រសិទ្ធិភាព ៨ដងច្រើនជាង ផ្លែចេកដែលមានសប្បកខៀវខ្ចី ក្នុងការធ្វើអោយបរិមាណនៃ កោសិកាគ្រាប់ឈាមស មានមុខងារល្អជាងមុនបាន ។ ដូច្នេះ ការទទួលទាន ផ្លែចេកអោយបានពី ១ទៅ២ផ្លែ ក្នុងមួយថ្ងៃ គឺអាចពង្រឹងប្រព័ន្ធភាពសាំ របស់អ្នកបាន ។
ដូច្នេះផ្លែចេកទុំ គឺល្អបំផុតក្នុងការយកមកទទួលទាន ដើម្បីជំនួយដល់សុខភាពរបស់អ្នក ។ បើគេធ្វើការប្រៀបធៀបផ្លែចេកទុំ និង ផ្លែប៉មនោះគេនឹងឃើញថា ៖
- ផ្លែចេកមានប្រូតេអ៊ីន ៤ដងច្រើនជាង ផ្លែប៉ោម
- មានជាតិកាបូអីដ្រាត ២ដងច្រើនជាង
- មានជាតិផូស្វ័រ ៣ដងច្រើនជាង
- មានវីតាមីន A និង ជាតិដែក៥ដងច្រើនជាង
- មានជាតិវីតាមីន និង រ៉ែ២ដងច្រើនជាង ផ្លែប៉ម
- មិនត្រឹមតែប៉ុណ្ណោះផ្លែចេក គឺមានផ្ទុកនូវប៉ូតាស្យូម ក្នុងកម្រិតដ៏ខ្ពស់ ដែលល្អបំផុត សម្រាប់អ្នកជំងឺលើសឈាម ៕