នៅពេលដែលអ្នកផ្តាសាយ អ្នកមិនគួរញ៉ាំអាហារទាំងឡាយខាងក្រោមនេះទេ ព្រោះអាចធ្វើឲ្យអ្នកពិបាកជាសះស្បើយណាស់។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែកុំពិសារអាហារដែលពិបាករំលាយអាហារ ព្រោះអាចធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរ។ ដូចនេះ អ្នកអាចញ៉ាំសម្លបន្លែ បបរ ឬទឹកដោះគោជាដើម ទើបអាចធ្វើឲ្យជំងឺអ្នកឆាប់ជាសះស្បើយ។
2. អាហារដែលបំពងខ្លាញ់ ឬសម្បូរខ្លាញ់ច្រើន ក៏អ្នកមិនគួរបរិភោគដែរ ព្រោះវាអាចធ្វើឲ្យជំងឺអ្នកមិនងាយជាឡើយ។ ដូចនេះ អ្នកគួរតែពិសារអាហារដែលមិនសូវមានជាតិខ្លាញ់ ទើបអាចការពារសុខភាពអ្នកបានល្អ។
3. អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ព្រោះទឹកនេះអាចជួយអ្នកឲ្យឆាប់ជាពីជំងឺផ្តាសាយណាស់។
4. អាហារដែលសម្បូរទៅដោយវីតាមីនC និងE អ្នកគួរតែញ៉ាំឲ្យបានច្រើន ដូចជា ប៉េងប៉ោះ ផ្លែប៉ោម ទំពាំងបាយជូរ ស្ត្រប៊ឺរី ឪឡឹក ក្រូច ទឹកដោះគោ និងពងមាន់ជាដើម ព្រោះអាហារទាំងនេះ អាចជួយអ្នកឲ្យឆាប់ជាពីផ្តាសាយ ហើយក៏អាចការពារអ្នកពីជំងឺផ្តាសាយផងដែរ។
5. អ្នកអាចពិសារតិច ហើយចែកជាច្រើនពេល ព្រោះបើអ្នកពិសារច្រើនពេកក្នុងពេលតែមួយ អាចធ្វើឲ្យប៉ះពាល់ដល់ជំងឺអ្នកបាន។ ដូចនេះ បើអ្នកចង់ឆាប់ជាពីជំងឺផ្តាសាយ អ្នកអាចអនុវត្តតាមវិធីខាងលើបាន៕