ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
បុគ្គលដែលកើតក្នុងឆ្នាំកុរ មាននិស្ស័យជាមួយទេវតាទ្រព្យណាស់ ដោយតែងមានអ្នកតាមជួយជានិច្ច។ ជាពិសេស គេមានចិត្តដែលល្អ និងស្មោះត្រង់ ដោយធ្វើឲ្យគេមានមិត្តភក្តិតាមជួយពីក្រោយជានិច្ច។ ដូចនេះ លាភក្រៅនឹងអាចចូលមករកគេច្រើនតែម្តង។
ឆ្នាំឆ្លូវ
មនុស្សដែលកើតក្នុងឆ្នាំឆ្លូវ តែងទទួលបានលាភល្អចូលមកជានិច្ច។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានផលធំពីមុខរបរ និងការងារច្រើន។ មិនត្រឹមតែប៉ុណ្ណោះ គេនឹងអាចទទួលបានលាភក្រៅច្រើន ព្រោះមានអ្នកជួយនាំចូលមកជានិច្ច។
ឆ្នាំមមែ
អ្នកដែលកើតក្នុងឆ្នាំមមែ តែងជោគជ័យលើមុខរបរ និងការងារ។ ជាពិសេស គេអាចបង្កើតបានឱកាសជាច្រើន ដែលអាចធ្វើឲ្យគេទទួលបានលាភធំ។ ជាហេតុដែលធ្វើឲ្យអ្នកដទៃស្ងើចសរសើរជាខ្លាំងតែម្តង៕