Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការសន្សំសំចៃភ្លើងក្នុងផ្ទះ។ តើមានអ្វីខ្លះទៅ?

  1. ក្រោយពេលដែលអ្នកប្រើទូរទឹកកករួចភ្លាម អ្នកគួរតែបិទទ្វារទូរទឹកកកភ្លាម ហើយកាត់បន្ថយការបើកទូរទឹកកក។ ការធ្វើបែបនេះ អាចជួយសន្សំភ្លើងអ្នកបានមួយផ្នែកផងដែរ។
  1. ក្នុងចន្លោះម៉ោង១០ដល់ម៉ោង១២ព្រឹក និងចន្លោះម៉ោង១ដល់ម៉ោង៥ល្ងាច ជាពេលដែលស៊ីភ្លើងខ្លាំងណាស់។ ដូចនេះ ក្នុងរយៈពេលនេះ អ្នកគួរតែចៀសពីការប្រើឧបករណ៍ដែលស៊ីភ្លើងខ្លាំង។
  1. មុននឹងអ្នកប្រើម៉ាស៊ីនបោកខោអាវ អ្នកគួរតែត្រាំអាវចំនួន២០នាទីជាមុនសិន ហើយក្នុងម៉ាស៊ីនបោកខោអាវនោះដាក់ទឹកចំនួន៧ដល់៨ភាគពេញបានហើយ នោះភ្លើងមិនសូវស៊ីច្រើនឡើយ។
  1. មុនពេលដែលអ្នកដាក់ដាំបាយ អ្នកគួរតែត្រាំអង្ករជាមុនសិន ព្រោះការធ្វើបែបនេះ អាចជួយកាត់បន្ថយពេលវេលានៃការដាំបាយ ដោយអាចធ្វើឲ្យបាយឆ្អិនលឿន នោះភ្លើងនឹងមិនសូវស៊ីខ្លាំងឡើយ។ ជាពិសេស អ្នកមិនគួរកម្តៅបាយនោះលើសពី១២ម៉ោងនោះទេ។
  1. នៅពេលដែលអ្នកបើកម៉ាស៊ីនត្រជាក់ ទ្វារបន្ទប់ និងបង្អួចត្រូវតែបិទឲ្យជិត ទើបអាចសន្សំសំចៃភ្លើងបាន។
  1. អ្នកគួរតែរក្សាទម្លាប់មួយគឺ ក្រោយពេលដែលចេញពីបន្ទប់ ត្រូវតែបិទភ្លើង មិនគួរបើកភ្លើងចោលឲ្យស៊ីភ្លើងនោះឡើយ៕