ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
បុរសដែលកើតក្នុងឆ្នាំខាល ក្នុងខួរក្បាលសុទ្ធតែជាផ្លូវដែលអាចរកបានប្រាក់ធំ។ ជាហេតុដែលធ្វើឲ្យគេងាយស្រួលដើរទៅដល់កន្លែងដែលសម្បូរទៅដោយទ្រព្យ។ ដូចនេះ លុយនឹងមិនចេះខ្វះឡើយ។
ឆ្នាំជូត
មនុស្សប្រុសដែលកើតក្នុងឆ្នាំជូត ជាបុរសមិនចេះចុះចាញ់នឹងអ្វីមួយនោះទេ។ ជាពិសេស គេជាបុគ្គលដែលពូកែក្នុងការរកស៊ី។ ជាហេតុដែលធ្វើឲ្យប្រាក់ធំតែងតែចូលមកក្នុងផ្ទះគេជានិច្ច។
ឆ្នាំរោង
បុរសឆ្នាំរោង មានភ្នែកមុតក្នុងការបណ្តាក់ទុន ដោយតែងតែសម្រេចចិត្តត្រូវ។ ជាហេតុដែលធ្វើឲ្យគេអាចចំណេញបានលុយដែលធំខ្លាំងចូលមក។ ដូចនេះ អ្នកផ្ទះនឹងអាចរស់នៅជាមួយគ្នាយ៉ាងសុខស្រួលតែម្តង៕