ការព្យាបាលនៅផ្ទះដោយខ្លួនអ្នក អាចនឹងជួយអោយការឈឺចាប់, ភាពហើមប៉ោង និង ភាពតឹងណែនមាន ភាពធូរស្រាលជាងមុន។
- ធ្វើការសម្រាក និង ការពារថែរក្សាកន្លែងដែលរងបួស ឬ តំបន់ដែលមានការឈឺចាប់។ បញ្ឈប់, ផ្លាស់ប្តូរ ឬ ធ្វើការសម្រាកពីសកម្មភាពទាំងឡាយណា ដែលអាចបណ្តាលអោយមានការឈឺចាប់ ។ នៅពេលសម្រាក អ្នកគួរដាក់កូនខ្នើយ កល់នៅពីក្រោមជង្គង់របស់អ្នក។
- ទឹកកក អាចនឹងកាត់បន្ថយការឈឺចាប់ និង អាការៈហើមប៉ោង។ ដាក់ទឹកកក ឬ ថង់ទឹកត្រជាក់ អោយបាន ភ្លាមៗ ដើម្បីការពារ ឬ បន្ថយនូវភាពហើមប៉ោង។ ធ្វើការស្អំទឹកកក ឬ ថង់ទឹកត្រជាក់ នេះអោយបានរយៈ ពេល ២០នាទី អោយបាន ៣ដង ឬ ច្រើនជាងនេះក្នុងរយៈពេលមួយថ្ងៃ។
- បន្ទាប់ពីរយៈពេល ៤៨ ទៅ ៧២ម៉ោង ប្រសិនបើ អាការៈហើមប៉ោងនេះ ត្រូវបានបាត់ទៅហើយ អ្នកអាច ដាក់ស្អំទឹកក្តៅឧណ្ណៗ និង ចាប់ផ្តើមធ្វើលំហាត់ប្រាណស្រាលៗ ដោយមានជំនួយពីកំដៅ ដែលមានជាតិ សំណើម ដើម្បីជួយជួសជុល និង រក្សាឡើងវិញនូវភាព ដែលអាចបត់បែនបាន។ មានអ្នកជំនាញមួយចំនួន បានណែនាំអោយអ្នក អាចធ្វើការជ្រើសរើសបាន រវាងជម្រើសនៃការព្យាបាល ដោយប្រើកំដៅ ឬ ភាព ត្រជាក់។
- ការដាក់សម្ពាធ ឬ រុំកន្លែងដែលមានរងរបួស ឬ មានភាពហើមប៉ោងជាមួយនឹងបង់រុំរបួស ដែលមានសភាព យឺត វាក៏អាចនឹងជួយកាត់បន្ថយនូវអាការៈហើមប៉ោង របស់អ្នកបានផងដែរ។
- អ្នកមិនត្រូវុំវាតឹងណែនពេកនោះទេ ពីព្រោះថា វាអាចធ្វើអោយ តំបន់ខាងក្រោមនៃកន្លែងដែលមានការរង របួសកាន់តែមានសភាព ហើមប៉ោងជាងមុន។ ធ្វើការបន្ធូរបង់រុំមកវិញ ប្រសិនបើអ្នកមានអារម្មណ៍ថាវា តឹងណែនពេក។ សញ្ញាដែលអាចបញ្ជាក់បានថា បង់រុំនេះមានសភាពតឹងណែនខ្លាំងមានដូចជា៖មានការ ស្ពឹក, ឈឺចាក់ឈៀបៗ, ការឈឺចាប់ហាក់កើនឡើងជាងមុន, មានភាពត្រជាក់ ឬ មានការហើមប៉ោង នៅ ក្រោមកន្លែងដែលបានរុំបង់។
- អ្នកមិនត្រូវរំពឹងថា បង់រុំនេះអាចជួយការពារ ឬ ធ្វើអោយរបួសនៅក្បាលជង្គង់អ្នកនេះ មានលំនឹងនោះទេ។
- ធ្វើការពិភាក្សាជាមួយនឹងគ្រូពេទ្យ ប្រសិនបើអ្នកគិតថា អ្នកត្រូវការរុំវា ច្រើនជាងរយៈពេល ៤៨ ទៅ ៧២ ម៉ោងនោះ។ បញ្ហាធ្ងន់ធ្ងរជាងនេះ អាចនឹងកើតមានឡើង។
- ធ្វើការដាក់តំបន់ដែលមានរងរបួស ឬ មានការឈឺចាប់នេះ នៅកល់ពីលើខ្នើយ ខណៈពេលដែលអ្នក កំពុង ស្អំទឹកកក និង រាល់ពេលណាដែលអ្នក កំពុងអង្គុយ ឬ សម្រាកនោះ។ ព្យាយាម ដាក់តំបន់នោះ អោយមាន កពស់ត្រឹម ឬ ខ្ពស់ជាងបេះដូងរបស់អ្នក ដើម្បីជួយកាត់បន្ថយនូវភាពហើមប៉ោង។
- ព្យាយាមកាត់បន្ថយស្ត្រេស ទៅលើក្បាលជង្គង់ ដែលកំពុងឈឺចាប់របស់អ្នក (រហូតដល់អ្នកបានទទួល ដំបូន្មានពីគ្រូពេទ្យរបស់អ្នក )
- អ្នកអាចប្រើដំបងទប់ ឬ ឈើច្រត់ នៅជាមួយដៃដែលផ្ទុយពីជង្គង់ដែលឈឺចាប់របស់អ្នក។
- ប្រើឈើច្រត់ពីរ ដើម្បីរក្សាទំងន់អ្នក មិនអោយសង្កត់ទៅលើ ជើងដែលមានមុខរបួសនៅត្រង់ក្បាលជង្គង់។ អ្នកនឹងត្រូវបានគេណែនាំអោយប្រើឈើច្រត់ ប្រសិនបើការប្រើដំបងទប់ ធ្វើអោយដើរខ្ញើចៗ ។
- ធ្វើការម៉ាស្សា ឬ រឹតតំបន់ដែលរងគ្រោះនេះថ្នមៗ ដើម្បីសម្រាលនូវការឈឺចាប់ និង ជម្រុញអោយដំណើរ ឈាមរត់បានល្អ។ តែអ្នកមិនត្រូវធ្វើការម៉ាស្សាវាទៀតនោះទេ ប្រសិនបើវាធ្វើអោយអ្នកមានការឈឺចាប់។
- ចៀសវាង ការធ្វើលំហាត់ប្រាណ ក្នុងកម្រិតសកម្មភាពខ្លាំងក្លា ដូចជា៖ ការរត់, ការជិះស្គី, ការជិះក្តារបន្ទះ ឬ លេងតេនីស្ត រហូតដល់ក្បាលជង្គង់អ្នកបានជាសះស្បើយ ដោយវាមិនមានការឈឺចាប់ ឬ ហើមប៉ោង អ្វី ទៀតនោះទេ។
- អ្នកក៏មិនត្រូវធ្វើការជក់បារីផងដែរ។ ការជក់បារី គឺបានធ្វើអោយដំណើរការនៃភាពជាសះស្បើយ មានភាពយឺតយ៉ាវ ដោយសារតែវាបានកាត់បន្ថយ នូវការផ្គត់ផ្គង់ឈាម និង ពន្យាពេលនៃការជួសជុល របស់កោសិកា៕