ប្រសិនជាអ្នកចង់ឲ្យស្បែកមុខអ្នកនៅក្មេង មិនងាយចាស់ អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះ ដើម្បីរក្សាស្បែកអ្នកឲ្យនៅស្អាតបានយូរ។ ដូចនេះ តើគួរតែធ្វើបែបណាទៅ ទើបអាចទទួលបានស្បែកស្អាត?

1. អ្នកត្រូវតែញ៉ាំទឹកចំនួន៨កែវក្នុងមួយថ្ងៃ ព្រោះទឹកទាំងនេះ នឹងជួយជម្រះជាតិពុលក្នុងរាងកាយអ្នក ដោយធ្វើឲ្យស្បែកអ្នកប្រែជាភ្លឺ និងមិនងងឹតទៀតទេ។ ជាពិសេស ស្បែកអ្នកនឹងទន់ ហើយម៉ត់រលោងទៀតផង។

2. បន្លែ និងផ្លែឈើ អ្នកមិនគួរភ្លេចពិសារទេ ព្រោះវាពិតជាសំខាន់ណាស់ក្នុងរបបអាហាររាល់ថ្ងៃរបស់អ្នក។ វាមិនត្រឹមតែអាចជួយធ្វើឲ្យសុខភាពអ្នកល្អទេ ថែមទាំងអាចជួយការពារសម្រស់អ្នកទៀតផង ដោយអាចពន្យារភាពចាស់របស់អ្នកបាន។

3. អ្នកអាចប្រើផ្លែឈើមកធ្វើជាម៉ាសបិតមុខបាន ដោយអ្នកអាចប្រើស្ត្រប៊ឺរីកិនឲ្យម៉ត់ ហើយយកមកលាបលើមុខអ្នក ព្រោះវាអាចការពារស្បែកមុខអ្នកបាន។ ជាពិសេស អ្នកអាចប្រើប្រទាលកន្ទុយក្រពើមកលាបមុខបាន ព្រោះវាអាចជួយមិនឲ្យស្បែកមុខអ្នកជ្រួញ ថែមទាំងអាចពន្យារភាពចាស់នៃស្បែកអ្នកផងដែរ។

4. អ្នកអាចដើរហាត់ប្រាណជារៀងរាល់ថ្ងៃបាន ព្រោះការដើរនេះ អាចធ្វើឲ្យសរសៃឈាមអ្នកដំណើរការល្អ។ ជាហេតុដែលធ្វើឲ្យស្បែកអ្នកមិនងាយចាស់ឡើយ ព្រោះឈាមក្នុងរាងកាយដើរបានស្រួល។ ដូចនេះ អ្នកអាចធ្វើតាមវិធីទាំង៤នេះ ដើម្បីរក្សាស្បែកអ្នកឲ្យស្អាតបាន៕