ក្នុងចំណោម អត្ថប្រយោជន៍ទាំងអស់របស់គ្រាប់ល្ពៅ វាគឺជាគ្រាប់ធញ្ញជាតិតែមួយគត់ដែលមានសមត្ថភាពក្នុងការទប់ទល់នឹងរបបអាហារដែលមានជាតិអាស៊ីតខ្ពស់។
ខាងក្រោមនេះគឺជាការណែនាំពីអត្ថប្រយោជន៍នៃគ្រាប់ល្ពៅ៖
- គ្រាប់ល្ពៅមានជាតិកាល់ស្យូមខ្ពស់ គឺប្រហែល ៥៥៩ក្រាម ក្នុងគ្រាប់ល្ពៅ ១០០ក្រាម។
- គ្រាប់ល្ពៅសម្បូរទៅដោយសារធាតុខនិជដូចជាម៉ាញេស្យូមផូស្វ័រម៉ង់ហ្គាណែសដែកនិងទង់ដែង។
- គ្រាប់ល្ពៅមានផ្ទុកហ្វីតូស្តេរ៉ុល (phytosterols) ដែលជាសមាសធាតុសម្រាប់ជួយកាត់បន្ថយកម្រិតនៃកូរ៉េស្តេរ៉ុលមិនល្អ។
- គ្រាប់ល្ពៅមានផ្ទុកសមាសធាតុអែលត្រីបតូហ្វេន (L-tryptophan)ដែលជួយធ្វើឲ្យគេងលក់ស្រួលនិងកាត់បន្ថយសភាពជំងឺ ធ្លាក់ទឹកចិត្ត។ ត្រីបតូហ្វេនត្រូវបានបំលែងទៅជាសារធាតុសេរ៉ូតូនីន (serotonin) និងនីអាស៊ីន (niacin)។ សេរ៉ូតូនីនមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការធ្វើឲ្យអ្នកគេងបាន លក់ស្រួល។
- គ្រាប់ល្ពៅសម្បូរទៅដោយសារធាតុស័ង្កសី ដែលធ្វើឲ្យវាគឺជាអ្នកការពារពីធម្មជាតិប្រឆាំងនឹងអាការៈឆ្អឹង ប្រែទៅជាប្រេះស្រួយ។ ការទទួលទានសារធាតុស័ង្កសីតិចទាក់ទងទៅនឹងអត្រាហានិភ័យខ្ពស់នៃសភាព ឆ្អឹងប្រែទៅជាប្រេះស្រួយ។
- គ្រាប់ល្ពៅគឺជាប្រភពដ៏ល្អនៃវីតាមីនE ព្រោះវាមានផ្ទុកតូកូហ្វេរ៉ុល (tocopherol) ដែលជាសមាសធាតុនៃវីតាមីនE ដល់ទៅ ៣៥,១០មីលីក្រាម ក្នុងគ្រាប់ល្ពៅ ១០០ក្រាម។
- គ្រាប់ល្ពៅជាប្រភពនៃក្រុមវីតាមីនB៖ ធីអាមីន (thiamin) រីបូហ្លាវី (riboflavin) នីអាស៊ីន (niacin) អាស៊ីតផានតូថេនិច (pantothenic acid) វីតាមីនB6 ពីរីដុកស៊ីន (pyridoxine)និងហ្វូលាត(folates)។
- គ្រាប់ល្ពៅសម្បូរទៅដោយប្រូតេអ៊ីន៖ ក្នុងគ្រាប់ល្ពៅ ១០០ក្រាម មានប្រូតេអ៊ីន ៣០ក្រាម។
- គ្រាប់ល្ពៅជួយបង្ការការកកើតនៃគ្រួសក្នុងតម្រង់នោម។
- គ្រាប់ល្ពៅជួយកាត់បន្ថយការរលាកឬហើមនៃជំងឺសន្លាក់ដោយគ្មានផលប៉ះពាល់ជាមួយនឹងថ្នាំបំបាត់ការហើមឡើយ ៕