1. វីតាមីននិងសារធាតុចិញ្ចឹម៖ ដំឡូង គឺជាប្រភពល្អបំផុតនៃវីតាមីននិងសារធាតុចិញ្ចឹមជាច្រើនដែលមាន ដូចជាវីតាមីនA, វីតាមីនB6, វីតាមីនC, ទង់ដែង, ដែក, ម៉ាញេស្យូម, ប៉ូតាស្យូមនិងជាតិសរសៃ។
2. Beta-Carotene៖ ដំឡូងសម្បូរទៅ ដោយសារធាតុbeta-carotene (ក្នុងទម្រង់ជាវីតាមីនA) ច្រើនដូចជាការ៉ុតដែរ។ Beta-carotene មានទំនាក់ទំនងទៅនឹងការបង្ការនៃជំងឺមហារីកជំងឺបេះដូងជំងឺហឺតនិង ជំងឺសន្លាក់រ៉ាំរ៉ៃ។ សាច់របស់ដំឡូងមានពណ៌កាន់តែស្រអាប់ សារធាតុbeta-carotene មានកាន់តែច្រើន។
3. Carotenoids៖ ដំឡូងមានផ្ទុកcarotenoids ក្នុងទម្រង់ជាbeta-carotene។ Carotenoids មានទំនាក់ទំនងជាមួយនឹងការជួយធ្វើឲ្យជាតិស្ករក្នុងឈាមមានលំនឹង និងបន្ទាបការកើនឡើងនៃអាំងស៊ុយលីន។
4. អង់ទីអុកស៊ីដង់៖ ដំឡូង សម្បូរទៅដោយអស់ទីអុកស៊ីដង់។ សារធាតុទាំងនេះជួយកំចាត់រ៉ាឌីកាល់សេរីពីរាង្គកាយដែលជួយការពារ កោសិកាពីការបំផ្លាញរបស់រ៉ាឌីកាល់សេរីនិងជួយជួសជុលកោសិកាដែល ត្រូវបានបំផ្លាញ។
5. វិធីចម្អិនដំឡូងដើម្បីទទួលបានប្រយោជន៍ច្រើនបំផុត៖ វិធីល្អបំផុតក្នុងការចម្អិនដំឡូងគឺអាំងឬដុត។ ការយកដំឡូងទៅស្ងោរអាចធ្វើឲ្យបាត់បង់វីតាមីននិងសារធាតុចិញ្ចឹមរបស់ វា៕