ផ្លែម្នាស់មានរាងជាបំពង់ធំមួយ ដែលមានសំបកពណ៌បៃតង, ត្នោត ឬ ពណ៌លឿង និង មានក្បាលរាងជាម្កុដ ដែលមានបន្លា និង មានស្លឹកពណ៌បៃតងចាស់។ សាច់ដែលមានសសៃស្ញាញៗ របស់ផ្លែម្នាស់ មានពណ៌លឿង និង មានរសជាតិរាងផ្អែម និង ជូរ។ តំបន់ដែលនៅជិតផ្នែកខាងក្រោមនៃផ្លែឈើនេះ គឺមានផ្ទុកជាតិស្ករជាច្រើន ហេតុនេះហើយ ទើបបានជាវាមានរសជាតិផ្អែមជាង និង មានសាច់ទន់ល្មើយ។
អត្ថប្រយោជន៍ នៃផ្លែម្នាស់ចំពោះសុខភាពមានដូចជា៖
វាធ្វើអោយអ្នក មិនសូវមានការប្រឈមនឹងជំងឺលើសសម្ពាធឈាម។ ជំងឺលើសសម្ពាធឈាម កើតមាននៅ ពេលដែលវាមានសម្ពាធខ្លាំងជ្រុល សង្កត់ទៅលើជញ្ជាំងសសៃអាទែ នៅពេលដែលឈាមកំពុងរត់។ វិធីមួយដ៏ប្រសើរក្នុងការ ប្រឆាំងនឹងជំងឺនេះ គឺអ្នកត្រូវបញ្ចូលនូវបរិមាណប៉ូតាស្យូមអោយបានច្រើន រួមជា មួយនឹង កម្រិតសូដ្យូមបន្តិច ទៅក្នុងរបបអាហាររបស់អ្នក ដើម្បីបន្ថយនូវសម្ពាធឈាមដែលលើសនេះ ។ ផ្លែម្នាស់គឺ ពិតជាផ្លែឈើដ៏មានអត្ថប្រយោជន៍ចំពោះ អ្នកជំងឺលើសសម្ពាធឈាម ដោយសារតែ នៅក្នុងទឹក ម្នាស់មួយកែវ គឺមានផ្ទុកកម្រិតសូដ្យូមប្រហែល ១មីលីក្រាម និង ប៉ូតាស្យូមប្រហែលជា ១៩៥មីលីក្រាម។
ជួយសម្រកទំងន់ របស់អ្នក។ ការទទួលទានផ្លែម្នាស់ គឺអាចកាត់បន្ថយនូវចំណង់ នៃជាតិផ្អែមរបស់ អ្នក បានយ៉ាងខ្ពស់ ហើយដោយសារតែជាតិផ្អែមពីធម្មជាតិរបស់វា ផ្លែម្នាស់បានជួយអ្នក អោយចាកឆ្ងាយពី ជាតិស្ករជាច្រើន ដែលនឹងនាំអោយមានកាឡូរី។ ការដាក់បញ្ចូលផ្លែម្នាស់ អោយបានច្រើនទៅក្នុងរបប អាហាររបស់អ្នក វាក៏នឹងអាចជួយអ្នកបានច្រើន ក្នុងការសម្រកទំងន់ ដោយសារតែផ្លែម្នាស់នេះ អាចធ្វើ អោយអ្នកមានអារម្មណ៍ថាឆាប់ឆ្អែត ដោយមិនចាំបាច់ ផ្តល់អោយអ្នកនូវជាតិខ្លាញ់អ្វីនោះទេ។
រក្សាភ្នែករបស់អ្នក អោយមានសុខភាពល្អ។ រយៈពេលម្តងហើយ ម្តងទៀត ការសិក្សាបានរកឃើញថា ផ្លែម្នាស់បានការពារអ្នក ប្រឆាំងនឹងបញ្ហាភ្នែកដែលកើតមាន ទាក់ទងទៅនឹងកត្តាអាយុរបស់អ្នក ដោយ សារតែវាមានផ្ទុកសារធាតុប្រឆាំងប្រតិកម្ម អុកស៊ីតកម្ម ក្នុងកម្រិតជាច្រើន។
ដោយសារតែវា ជាប្រភពនៃសារជាតិវីតាមីន C ផ្លែម្នាស់អាចជួយអ្នក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺជាច្រើន។ ផ្លែម្នាស់ ត្រូវបានគេដឹងថា វាមានផ្ទុកសារជាតិវីតាមីន C ដែលវាអាចជួយការពាររាងកាយយើង ពីពពួក រ៉ាឌីកាល់សេរី ដែលបានបំផ្លាញដល់កោសិកាដែលមាន សុខភាពល្អ។ ការមានផ្ទុកពពួករ៉ាឌីកាល់សេរី នៅក្នុងខ្លួនយើងច្រើនពេក នោះវានាំអោយយើងកើតមាននូវជំងឺមួយចំនួន ដូចជា៖ ជំងឺបេះដូង, ជំងឺទឹក នោមផ្អែម និង ជំងឺមហារីកផ្សេងៗជាច្រើនទៀត។ វីតាមីន C ត្រូវបានគេចាត់ទុកថាវា ជាសារជាតិប្រឆាំង ប្រតិកម្មអុកស៊ីត ដែលអាចរលាយក្នុងទឹកបាន យ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹង សារជាតិដែលបង្ក អោយមានជំងឺនៅក្នុងរាងកាយ របស់យើង។ វាក៏ជាអ្នកការពារប្រឆាំង ដ៏ខ្លាំងក្លាចំពោះជំងឺគ្រុនផ្តាសាយ និង ជាអ្នកធ្វើអោយប្រព័ន្ធភាពសុំា មានភាពប្រសើរឡើងបានដោយអស្ចារ្យ។
ជួយការពារ នូវកំណកកំបោរ និង ធ្វើអោយមាត់ធ្មេញអ្នក មានសុខភាពល្អ។ អត្ថប្រយោជន៍មួយផ្សេងទៀត នៃប្រភពដ៏សំបូរនៃសារជាតិ វីតាមីន C នៅក្នុងផ្លែម្នាស់នេះគឺ វាអាចការពារបាន នូវការកកើត នូវកំណកកំបោរ និង ជំងឺអញ្ចាញធ្មេញ។
ជួយព្យាបាលដល់ជំងឺ ទល់លាមក និង ចលនាពោះវៀនមិនទៀងទាត់។ ផ្លែម្នាស់គឺមានផ្ទុកជាតិសសៃ ជា ច្រើន ដែលធ្វើអោយវាមានប្រសិទ្ធភាព យ៉ាងខ្លាំងក្នុងការព្យាបាលជំងឺទល់លាមក និង ចលនាពោះវៀន មិនទៀងទាត់។
ធ្វើអោយស្បែករបស់អ្នកមានភាពស្រស់ស្អាត។ ផ្លែម្នាស់មានផ្ទុកជាតិអង់ស៊ីម ដែលធ្វើអោយស្បែកមាន ភាពយឺត ធ្វើអោយស្បែកមានសំណើម និង យកចេញនូវកោសិកាដែលងាប់ និង ខូចខាតចេញពីរាងកាយ អ្នក។ ហេតុដូចនេះហើយ ទើបបានជាវាធ្វើអោយអ្នក មានស្បែកស្រស់ថ្លា និង ចែងចាំង។ អង់ស៊ីមដែល មាននៅក្នុងផ្លែឈើនេះ ក៏អាចជួយប្រឆាំងនឹង រ៉ាឌីកាល់សេរីដែលបានបំផ្លាញស្បែក ដោយការបង្កើតនូវ ស្នាមចាស់ជ្រាវជ្រួញ៕