​ផ្លែ​បឺរ​
ផ្លែ​បឺរ គឺជា​ប្រភេទ​អាហារ​ម្យ៉ាង ក្នុងចំណោម​ពពួក​អាហារ​ដែល​សំបូរ​ទៅ​ដោយសារ ជាតិ​បំប៉ន​ជាច្រើន ដូច្នេះ វា​គ្មាន​អ្វី​ចម្លែក​នោះ​ទេ ដែលថា ពួក​វា​ពិតជា​មាន​ភាព​អស្ចារ្យ​ចំពោះ​សុខភាព​គ្រាប់ភ្នែក​។ ពួកវា មាន​ផ្ទុក​នូវ សារជាតិ lutein ច្រើន​ជាង​ប្រភេទ​ផ្លែឈើ​ផ្សេងៗ​ទៀត ។ សារជាតិ lutein គឺ​មាន​អត្ថប្រយោជន៍​ជាពិសេស ក្នុងការ ការពារ​នូវ ជំងឺ​ឡើងបាយ និង ការមើលឃើញ​ចុះ​អន់​ខ្សោយ ។ ផ្លែ​បឺរ ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ សារជាតិ​បំប៉ន​ចាំបាច់​សម្រាប់​ភ្នែក​ដទៃៗ​ទៀត​រួមមាន​ដូចជា ៖ វីតាមីន​A , វីតាមីន​C , វីតាមីន B6 , និង វីតាមីន E​។​

ការ៉ុត​
ការ៉ុត​ត្រូវបាន​ដឹង​បាន​យ៉ាង​យូរ​ហើយ​ថា ពួក​វា​គឺជា​អាហារ​សម្រាប់​បំប៉ន​គ្រាប់​ភ្នែក ដោយសារតែ វា​មាន​ផ្ទុក​នូវ​សារជាតិ វីតាមីន A ដ៏​ច្រើន​។​
​ផ្កា​ខាត់ណា​ខៀវ​

ផ្កា​ខាត់ណា គឺជា​ប្រភព​ដ៏​ល្អ នៃ​សារជាតិ​វីតាមីន C, កាល់ស្យូម​, lutein, zeaxanthin និង  sulforaphane ។​

ស៊ុត​
ស៊ុត​គឺ​ពិត​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត នៃ​ពពួក​សារជាតិ​បំប៉ន​សម្រាប់​សុខភាព​មាន​ដូចជា​៖​វីតាមីន A, zinc, lutein, lecithin,​វីតាមីន B12 , វីតាមីន  D  និង  cysteine ។​

ស្ពីណា​ច​
ប្រភព​ដ៏​អស្ចារ្យ​ផ្សេងទៀត នៃ​វីតាមីន A នេះ​គឺ ស្ពីណា​ច  ហើយ​វា​ក៏​មាន​ផ្ទុក​នូវ​សារជាតិ​បំប៉ន​សម្រាប់ គ្រាប់ភ្នែក​ដ៏ទៃទៀត ផងដែរ មានដូចជា lutein និង zeaxathin ។​

ស្ពៃក្តោប​ច្រើន​មុខ​
ស្ពៃក្តោប​ប្រភេទ​ផ្សេងៗ​ជាច្រើន ក៏ដូចជា​ស្ពីណា​ច​ផងដែរ វា​គឺជា​ប្រភព​ដ៏​ល្អ នៃ​សារជាតិ​វីតាមីន A, lutein និង zeaxathin ។​

ផ្លែ​ប៉េងប៉ោះ​
ផ្លែ​ប៉េងប៉ោះ គឺ​មាន​ផ្ទុក​នូវ​សារជាតិ វីតាមីន C និង lycopene ដ៏​ខ្ពស់ ដែល​វា​ជា​សារជាតិ​បំប៉ន​ពីរ​ប្រភេទ យ៉ាង​សំខាន់​សម្រាប់​គ្រាប់ភ្នែក ។​

គ្រាប់​ផ្កាឈូករ័ត្ន​
គ្រាប់​ផ្កាឈូករ័ត្ន មាន​ផ្ទុក​សារជាតិ selenium ដែល​វា​ជា​សារជាតិ​បំប៉ន​មួយ​ប្រភេទ ដែល​អាច​ការពារ អ្នក​ពី​ជំងឺភ្នែកឡើងបាយ និង ជម្រុញ​ការពារ​សុខភាព​ទាំងអស់​របស់​គ្រាប់ភ្នែក ។​

ខ្ទឹម​ស​
ខ្ទឹម​ស មាន​ផ្ទុក​សារជាតិ selenium និង សារជាតិ​បំប៉ន​សម្រាប់​គ្រាប់ភ្នែក​ដ៏ទៃទៀត មានដូចជា វីតាមីន C និង quercetin ។​

ត្រីសូ​ម៉ុង​
ត្រីសូ​ម៉ុង គឺ​សំបូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​ត្រី អូ​មេហ្គា​៣ ដែល​វា​មាន​សារៈប្រយោជន៍ យ៉ាងខ្លាំង ក្នុងការ រក្សា​ការពារ​សុខភាព​ភ្នែក​បាន​ទាំងស្រុង​។ វា​ក៏​មាន​ផ្ទុក​ផងដែរ នូវ អាស៊ីតហ្វូលីក​, វីតាមីន D, វីតាមីន B6 , វីតាមីន B12  និង វីតាមីន A៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង