មានបន្លែមួយប្រភេទដែលធ្វើឲ្យមនុស្សភាគច្រើនគឺមិនចូលចិត្តពិសារឡើយ ដោយសារតែក្លិន និងរសជាតិរបស់វា ប៉ុន្តែតើអ្នកដឹងទេថាក្រោយពេលដែលអ្នកបរិភោគរួច វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នក តើវាមានឈ្មោះអ្វីទៅ?នោះគឺម្ទេសប្លោក។
- វាអាចជួយបញ្ចុះកម្តៅរាងកាយអ្នកតាមរយៈញើស ក្រោយពេលដែលអ្នកពិសារហើយ អ្នកនឹងបែកញើស ដែលធ្វើឲ្យកម្តៅអ្នកថយចុះ ម្យ៉ាងទៀតវាក៏ជួយបំបាត់ភាពឈឺចុកចាប់នៃសាច់ដុំរបស់អ្នកដូចគ្នា។
- នៅក្នុងម្ទេសប្លោកនេះមានសារធាតុម្យ៉ាងដែលជួយការពារមិនឲ្យកោសិកាមហារីកផ្សេងៗអាចរីកដុះដាលក្នុងរាងកាយអ្នកឡើយ ជាហេតុដែលអាចជួយការពារអ្នកឲ្យចៀសផុតពីជំងឺមហារីកបាន អត្រានៃការប្រឈមមុខគឺទាបបំផុត។
- នៅក្នុងបន្លែប្រភេទនេះមានវីតាមីនC និងE ដែលអាចជួយបង្កើនប្រព័ន្ធការពាររាងកាយអ្នកឲ្យរឹងមាំ ម្យ៉ាងទៀតវីតាមីនប្រភេទនេះអាចជួយការពារមិនឲ្យមានស្នាមអ៊ុចខ្មៅកើតឡើងលើមុខអ្នកឡើយ ថែមទាំងអាចការពារអ្នកមិនឲ្យឆាប់ចាស់ទៀតផង ជាងនេះទៅទៀតអ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺស្ទះសរសៃឈាមឡើយក្រោយពេលដែលអ្នកពិសារម្ទេសប្លោកនេះរួច។
- ប្រសិនជាអ្នកមានជំងឺខ្វះឈាម ធ្មេញចេញឈាម ឬសរសៃឈាមមានភាពទន់ខ្សោយ អ្នកអាចពិសារម្ទេសប្លោកនេះបាន នោះវានឹងអាចជួយព្យាបាលជំងឺអ្នកបាន៕