ការ៉ុត គឺជាបន្លែដ៏អស្ចារ្យមួយ ដែលសម្បូរទៅដោយវីតាមីន A និង Beta Carotene ដែលល្អបំផុត សម្រាប់សុខភាពភ្នែក។ ក្រៅពីនេះវាក៏មានវីតាមីន និងជីវជាតិជាច្រើនទៀតផងដែរ។ ថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញអំពី វិធីព្យាបាលបញ្ហាក្អក និងឡើងស្លេស បែបធម្មជាតិមួយពី ការ៉ុត ហើយសង្ឃឹមថា វានឹងអាចមានប្រយោជន៍ច្រើន បើសិនជាអ្នក មិនចង់ប្រើថ្នាំសង្កូវ។ រូបមន្តនេះ អាចប្រើបានទាំងមនុស្សធំ និងកូនក្មេង។
គ្រឿងផ្សំ
- ការ៉ុត កន្លះគីឡូក្រាម
- ទឹកឃ្មុំ ៣ ទៅ ៤ ស្លាបព្រាបាយ។
ការណែនាំ
ចូរកាត់ការ៉ុតជាដុំតូចៗ ហើយលាងវាឲ្យស្អាត និងស្ងោរឲ្យទន់ល្អ បន្ទាប់មក យកទៅដាក់ក្នុងម៉ាស៊ីនកិន និងលាយទឹកឃ្មុំ ទាំងអស់ចូលគ្នាទៅ។ ចូរចាំថា មិនត្រូវចោលទឹកការ៉ុត ដែលស្ងោរនោះឡើយ។ នៅពេលវាត្រជាក់ អ្នកក៏អាចប្រើវាម្តងទៀតដែរ។
អ្នកអាចញ៉ាំទឹកក្រឡុកនេះ ៣ ទៅ ៤ ស្លាបព្រាបាយ នៅពេលថ្ងៃរយៈពេល ១ ទៅ ២ ថ្ងៃ នោះអ្នកនឹងឃើញលទ្ធផលហើយ៕