ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំម្សាញ់
បុគ្គលដែលកើតក្នុងឆ្នាំម្សាញ់ ខួរក្បាលបង្វិលបានលឿនណាស់ ថែមទាំងងាយចុះសម្រុងជាមួយមនុស្សជាច្រើន។ ជាហេតុដែលធ្វើឲ្យមានទ្រព្យជាច្រើនរត់ចូលក្នុងផ្ទះដោយមិនដឹងខ្លួន។
ឆ្នាំថោះ
មនុស្សដែលកើតក្នុងឆ្នាំថោះ មានក្រសែលភ្នែកល្អ ថែមទាំងមើលបានវែងឆ្ងាយ។ ជាហេតុដែលធ្វើឲ្យគេអាចរកឃើញផ្លូវដែលសម្បូរទៅដោយទ្រព្យុ។ ដូចនេះ ជីវភាពនឹងមិនវេទនាទៀតទេ។
ឆ្នាំវក
អ្នកដែលកើតក្នុងឆ្នាំវក មានខួរក្បាលឆ្លាតណាស់ ថែមទាំងពូកែក្នុងការបង្កើតលុយផងដែរ។ ជាហេតុដែលធ្វើឲ្យគេអាចប្រមូលបានលុយជាច្រើនដែលមិនធ្លាប់មានចូលមកទុកក្នុងផ្ទះតែម្តង៕