Join with Health.com.kh on Telegram

ស្វាមីដែលកើតក្នុងឆ្នាំទាំង៣ខាងលើ ជាប្តីដែលឲ្យលុយប្រពន្ធចាយយ៉ាងងាយ។ ដូចនេះ ប្រពន្ធរបស់គេនឹងអាចនាំលាភធំមកឲ្យស្វាមីបាន។ តើមានអ្វីខ្លះទៅ?

ឆ្នាំកុរ

បុរសដែលកើតក្នុងឆ្នាំនេះ មិនងាយពឹងលើខ្លួនឯងដើម្បីទទួលបានលាភធំឡើយ។ នៅពេលដែលគេរៀបការរួច គេជាស្វាមីដែលស្រឡាញ់ប្រពន្ធជាខ្លាំង ដោយទុកលុយឲ្យប្រពន្ធគ្រប់គ្រងទាំងអស់។ ដូចនេះ លុយទាំងនោះនឹងអាចកើនឡើងច្រើន ព្រោះប្រពន្ធជាទេវតាទ្រព្យរបស់ពួកគេ។ 

ឆ្នាំខាល

ប្តីដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមាត់រឹងចិត្តទន់ ដោយលុយទាំងអស់ភាគច្រើនទុកឲ្យប្រពន្ធ។ ដូចនេះ គេនឹងអាចក្លាយជាអ្នកមានក្នុងថ្ងៃណាមួយជាមិនខាន ដោយសារតែចរិតដែលហ៊ានឲ្យប្រពន្ធចាយលុយ ហើយទុកលុយឲ្យប្រពន្ធជាអ្នកទុកដាក់។

ឆ្នាំឆ្លូវ

បុរសដែលកើតក្នុងឆ្នាំនេះ នៅពេលដែលមានទុក្ខ តែងតែទុកក្នុងចិត្តខ្លួនឯង មិនងាយឲ្យប្រពន្ធដឹងឡើយ។ ប៉ុន្តែនៅពេលដែលមានលុយ គឺនឹកឃើញប្រពន្ធជានិច្ច។ ភរិយារបស់គេ នឹងបង្ហាញគំនិតជាច្រើនដែលអាចជួយគេឲ្យរីកចម្រើនក្នុងមុខរបរ ដោយកាន់តែធ្វើគឺកាន់តែធំតែម្តង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង