ការស្រាវជ្រាវមួយចំនួន បានឲ្យដឹងថា ថ្វីបើគ្រឿងស្រវឹង គ្មានទំនាក់ទំនង ឬសមាសធាតុប្រឆាំងនឹងជំងឺ និងមិនអាចព្យាបាល មូលហេតុរបស់ជំងឺផ្តាសាយក៏ដោយ តែការទទួលទានក្នុងកម្រិតមធ្យម ពិតជាមានប្រសិទ្ធភាពមួយចំនួន សម្រាប់ការបង្ការជំងឺផ្តាយសាយ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលប្រើប្រាស់គ្រឿងស្រវឹង ក្នុងពេលមានជំងឺផ្តាសាយ ចូរកុំលេបថ្នាំអ្វីទាំងអស់។
ចូរញ៉ាំគ្រឿងស្រវឹង ក្នុងកម្រិតមធ្យម
ខណៈពេលដែលគ្រឿងស្រវឹង មិនអាចព្យាបាលជំងឺផ្តាសាយបាននោះ តែការទទួលទានក្នុងកម្រិតមធ្យម រយៈពេលយូរទៅៗ នឹងជួយបង្កើនភាពស៊ាំ ជំងឺផ្តាសាយវិញ។ ការសិក្សាមួយរបស់ Carnegie Mellon បានរកឃើញថា អ្នកញ៉ាំគ្រឿងកម្រិតមធ្យម មានភាពស៊ាំកាន់តែខ្លាំង ពីការឆ្លងជំងឺផ្តាសាយ។ អ្វីដែលពិសេសនោះគឺថា ស្រា ត្រូវបានគេដឹងថា មានប្រយោជន៍ច្រើន ដោយសារតែឥទ្ធិពល នៃសមាសធាតុ អង់ទីអុកស៊ីដង់របស់វាតែម្តង ជាពិសេស ស្រាទំពាំងបាយជូរ។ ហេតុដូច្នេះហើយ ការទទួលទានគ្រឿងស្រវឹង ក្នុងកម្រិតមធ្យម ក្នុងរដូវផ្តាសាយ មានប្រយោជន៍ណាស់ ក្នុងការបង្ការជំងឺនេះ។
ផឹកគ្រឿងស្រវឹង ដើម្បីបំបាត់រោគសញ្ញា
បើសិនជាអ្នក មិនអាចបង្ការជំងឺផ្តាសាយបានទេ អ្នកប្រហែលជាអាចបំបាត់ រោគសញ្ញារបស់វាបាន តាមរយៈការញ៉ាំគ្រឿងស្រវឹងខ្លះ។ គ្រឿងស្រវឹងអាចកាត់បន្ថយ រោគសញ្ញានៃការឈឺចាប់ខ្លាំងក្លា ជំងឺផ្តាសាយ បានបណ្តោះអាសន្នដែរ ដូចជា ការឈឺបំពង់ក ឈឺរាងកាយ និងភាពអួអាប់ក្នុងខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ យកល្អ គួរតែយល់ថា គ្រឿងស្រវឹងមិនអាចព្យាបាលជំងឺអ្នកបានទេ ប៉ុន្តែវាអាចបន្ថយរោគសញ្ញា។
- ចូរចាំថា នៅពេលប្រើប្រាស់គ្រឿងស្រវឹង ដើម្បីបំបាត់រោគសញ្ញាជំងឺផ្តាសាយនោះ អ្នកគួរតែញ៉ាំទឹកបន្ថែមទៀត ដើម្បីបង្ការការខ្សោះជាតិទឹកក្នុងខ្លួន។
- មិនត្រូវប្រើថ្នាំព្យាបាលជំងឺផ្តាសាយផង និងផឹកគ្រឿងស្រវឹងផងឡើយ ព្រោះវាអាចមានប្រតិកម្មជាមួយគ្នា និងគ្រោះថ្នាក់បាន។
ប្រើគ្រឿងស្រវឹង ដើម្បីជួយដល់ការគេង
ការគេងបានច្រើន គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីយកឈ្នះ ជំងឺផ្តាសាយ និងឲ្យមានអារម្មណ៍ល្អឡើងវិញ។ អ្នកគួរតែគេងឲ្យបាន ៨ ទៅ ១០ ម៉ោងក្នុងមួយយប់ នៅពេលមានជំងឺផ្តាសាយ។ ជាអកុសល្យ រោគសញ្ញាជាច្រើន របស់ជំងឺផ្តាសាយនេះ គឺធ្ងន់ធ្ងរគ្រប់គ្រាន់ នឹងមិនអាចឲ្យអ្នកជំងឺ គេងបានស្រួលឡើយ។ បើសិនជាអ្នកកំពុងតែជួបបញ្ហា តឹងច្រមុះ ឈឺខ្លួន ឬអស់កម្លាំងល្ហិតល្ហៃ ការញ៉ាំគ្រឿងស្រវឹងនៅពេលយប់ ប្រហែលជាល្អ ចំពោះការគេងហើយ។ ទោះបីជាយ៉ាងណាក៏ដោយ មិនត្រូវពឹងផ្អែកតែលើគ្រឿងស្រវឹង ដើម្បីគេងរយៈពេលយូរឡើយ ព្រោះវាអាចនឹងក្លាយទៅជាទម្លាប់បាន៕