ការគេងស្រមុកអាចរំខានដល់ខ្លួនឯង និងអ្នកគេងជាមួយ ហើយវាប្រហែលជាសញ្ញាព្រមានមួយនៃការគេងបាត់ដង្ហើមទៀតផង។ ដូច្នេះយកល្អគួរតែធ្វើដូចខាងក្រោមនេះដើម្បីបង្ការការគេងស្រមុកទៀត៖
សម្រកទម្ងន់ខ្លះ
មុនពេលគេង ចូរចៀសវាងការប្រើថ្នាំដូចជា ថ្នាំប្រឆាំងអាឡែហ្ស៊ី ថ្នាំងងុយគេង និងថ្នាំរំងាប់អារម្មណ៍
ចូរញ៉ាំអាហារ ឬអាហារសម្រនចុងក្រោយ យ៉ាងហោចណាស់ ៣ម៉ោងមុនចូលគេង និងគ្រឿងស្រវឹងយ៉ាងហោចណាស់ ៤ម៉ោងមុនគេង
ចូររៀបចំកាលវិភាគគេងជាទៀងទាត់
បើអាចធ្វើបានចូរគេងចំហៀង៕