Join with Health.com.kh on Telegram

​សក់ គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ដែរ សម្រាប់​បង្ហាញ​ភាព​ទាក់ទាញ ដល់​មនុស្ស​ជុំវិញខ្លួន​។ យ៉ាងណាមិញ អា​ការៈជ្រុះ​សក់ តែងតែ​ជា​កង្វះខាត​ដ៏​ធំ​មួយ សម្រាប់​មនុស្ស​គ្រប់រូប ជាពិសេស យុវវ័យ​តែម្តង​។ ដូច្នេះ បើសិន​ជា​អ្នក​គិតថា សក់​របស់​អ្នក​ជ្រុះ​ច្រើនជាង ១០០ សរសៃ​ក្នុង​មួយ​ថ្ងៃ​នោះ វា​ពិតជា​មិនមែន​រឿង​ធម្មតា​ឡើយ​។ ដើម្បី​ប៉ះប៉ូវ​បញ្ហា​នេះ យក​ល្អ អ្នក​គួរតែ​ញ៉ាំ​អាហារ មាន​ជីវជាតិ​ឲ្យបាន​ច្រើន ដើម្បី​កាត់បន្ថយ​ការ​ជ្រុះ​សក់​នេះ​។

ស៊ុត​
ដោយសារតែ​ការ​សរសៃសក់ ត្រូវបាន​បង្កើតឡើង​ដោយ​ប្រូតេអ៊ីន ដូច្នេះ វា​ពិតជា​រឿង​ល្អ​បំផុត ដែល​អ្នក​គួរតែ​ញ៉ាំ អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ឲ្យបាន​ច្រើន​។ ប្រភព​ដ៏​ល្អ​បំផុត របស់​ប្រូតេអ៊ីន គឺ​ស៊ុត​តែម្តង ហើយ​វា​ក៏​សម្បូរ​ទៅដោយ វីតាមីន B ដើម្បី​បង្ការ​បញ្ហា​ជ្រុះ​សក់​ដែរ​។

ត្រី​សម្បូរ​ខ្លាញ់​
វា​មិន​ខុសគ្នា នឹង​ស៊ុត​ឡើយ គឺ​សម្បូរ​វីតាមីន B​។ យក​ល្អ អ្នក​គួរតែ​ញ៉ាំ​ត្រី​សមុទ្រ​វិញ ព្រោះ​វា​មិន​ត្រឹមតែ​សម្បូរ​ប្រូតេអ៊ីន​ទេ តែ​ក៏​មាន​ជាតិ​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី ដើម្បី​ជំនួយ​ដល់​ការ​ដុះ​សក់​ដែរ​។

សាច់គោ​
ដោយសារ​តែ​សាច់គោ សម្បូរ​ជាតិ​ប្រូតេអ៊ីន ដូចជា វា​ពិតជា​ស័ក្តិសម សម្រាប់​អា​ការៈជ្រុះ​សក់​ហើយ​។ ក្រៅពីនេះ សាច់គោ ក៏​ជា​ប្រភព​ដ៏​អស្ចារ្យ នៃ​ជាតិ​ស័ង្គសី និង​ជាតិ​ដែក ដែល​មាន​សារៈសំខាន់ សម្រាប់​ស្បែកក្បាល និង​សក់​មាន​សុខភាព​ល្អ​ដែរ​។

ដំឡូងជ្វា​
ដំឡូងជ្វា ល្អ​ចំពោះ​សុខភាព ដោយសារ​តែ​វា មាន​ជាតិ​កាបូ​អ៊ី​ដ្រាត​កំ​ផ្លេច ដែល​មិន​ធ្វើ​ឲ្យ​ជាតិ​ស្ករ ក្នុង​ឈាម​ឡើង​ខ្ពស់​ឡើយ​។ តែ​វីតាមីន A របស់​វា​វិញ គឺ​ល្អ​បំផុត​សម្រាប់​ស្បែកក្បាល និង​សរសៃសក់​។

ការ៉ុត​
នរណា​ក៏​ដោយ​ដែរ​ថា វីតាមីន A របស់​ការ៉ុត គឺ​ល្អ ចំពោះ​សុខភាព​ភ្នែក​យើង តែ​វា​ក៏​ជា​អង់​ទី​អុក​ស៊ីដង់ ដ៏​សំខាន់​មួយ សម្រាប់​ជួយ​ឲ្យ​សក់​ក្រាស់ និង​សុខភាព​ល្អ​ដែរ​៕