​ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​នេះ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការលាង​សម្អាត​សរសៃឈាម​បាន​យ៉ាង​លឿន ហើយ​ក្រោយពី​ញ៉ាំ​វា​មួយ​កែវ​រួច​ក៏​ធ្វើឲ្យ​មាន​អារម្មណ៍ល្អ​ដែរ​។ ភេសជ្ជៈ​មួយ​នេះ​នឹង​អាច​លាង​សម្អាត​ជាតិពុល​ពី​ក្នុង​រាងកាយ​ផង និង​បញ្ចេញ​ជាតិ​ខ្លាញ់​មិន​បាន​ការ​ដែល​មាន​ក្នុង​សរសៃឈាម​ផង​។


​គ្រឿងផ្សំ​៖

  • ​ទឹក​ប៉េងប៉ោះ​មួយ​ពែង​
  • ​ទឹក​ក្រូចឆ្មា​មួយ​ភាគ​បួន​ពែ​ង​
  • ​ម្ទេស​ហិ​រមួយ​ផ្លែ​
  • ​ម្រេច​មួយ​ស្លាបព្រា​បាយ​
  • ​ឃឹន​ឆាយ​ពីរដុំ​


​របៀប​ធ្វើ​
​ចូ​រលាយ​ទឹក​ក្រូចឆ្មា ទឹក​ប៉េងប៉ោះ ខ្ញី និង​ម្រេច​ចូលគ្នា នោះ​អ្នក​អាចនឹងទទួល​បាន​ទឹក​ចំណុះ ២២០​មី​លី​លីត្រ​ហើយ​។ ចូរ​ញ៉ាំ​ភេសជ្ជៈ​មួយ​នេះ​មួយ​កែវ ឬក៏​អាច​កិន​លាយ​បន្ថែម​ជាមួយនឹង​ឃឹនឆាយ​ទៀត​កាន់តែ​ល្អ​។ យក​ល្អ​គួរតែ​ញ៉ាំ​ភេសជ្ជៈ​មួយ​នេះ​ចំនួន​បី​ពែង​ជា​រៀងរាល់ថ្ងៃ​នៅ​ចន្លោះ​ពេល​ញ៉ាំ​អាហារ​ម្តងៗ​។ បើសិនជា​មិន​ចង់​ធ្វើ​ច្រើនដង ឬ​ធ្វើ​ម្តង​អោយ​ច្រើនៗ​នោះ អ្នក​ក៏​អាច​រក្សា​វា​ទុក​ក្នុង​ទូរ​ទឹកកក​ដើម្បី​ញ៉ាំ​ថ្ងៃក្រោយ​ទៀត​ក៏​បាន​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង