ប្រូតូស ( Fructose ) គឺជា ប្រភេទនៃស្ករមួយប្រភេទ ដែលមានវត្តមាន នៅក្នុងផ្លែឈើ ដែលមាន ឥទ្ធិពលជាអវិជ្ជមាន ចំពោះអ្នកជំងឺទឹកនោមផ្អែម និង បុគ្គលទាំងឡាយណា ដែលលើសទម្ងន់ ។
ប៉ុន្តែអ្នក នៅតែអាចនឹង រីករាយជាមួយនឹង ផ្លែឈើតាមរដូវកាល មានដូចជាស្វាយ និង ទំពាំងបាយជូរ ប្រសិនបើអ្នក បានទទួលទានវា ក្នុងបរិមាណមួយសមរម្យ។ ក្រុមវេជ្ជបណ្ឌិត បានធ្វើការជម្រុញអោយ អ្នកជំងឺទឹកនោមផ្អែម ធ្វើការបរិភោគផ្លែឈើពិសេសៗមួយចំនួន ដែលពួកវា មិនត្រឹមតែផ្តល់ អត្ថប្រយោជន៍ ចំពោះរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជួយក្នុងការ គ្រប់គ្រងនូវ កម្រិតអាំងស៊ុយលីន បានផងដែរ។ ខាងក្រោមនេះ គឺជាប្រភេទផ្លែឈើ ដែលល្អបំផុត សម្រាប់អ្នកជំងឺទឹកនោមផ្អែម យកទៅ ទទួលទាន ៖
១.ផ្លែក្រូចពណ៌ក្រហម
ផ្លែក្រូច ពណ៌ក្រហម គឺមានរសជាតិ ផ្អែម និង រៀងជូរ បន្តិចៗ ។ ផ្លែក្រូចប្រភេទនេះ គឺជាជម្រើសនៃផ្លែឈើ ដែលផ្តល់សុខភាពដ៏ល្អបំផុត សម្រាប់អ្នកជំងឺទឹក នោមផ្អែម។ វាត្រូវបានគេណែ នាំអោយ ធ្វើការទទួលចំនួន ពាក់កណ្តាលផ្លែ ក្នុងមួយថ្ងៃ។
២. ផ្លឺបឺរី ( Cranberries, Raspberries, Blueberries)
ផ្លែបឺរី គឺមានសមាសធាតុ ប្រឆាំងនឹងប្រតិកម្មអុកស៊ីតបានយ៉ាងពិសេស។ ក្រៅពីនេះ វាក៏បានផ្តល់ ផងដែរនូវ សារជាតិសសៃ, មិនសូវមានជាតិកាបូអ៊ីដ្រាត និង សម្បូរទៅដោយសារជាតិវីតាមីន ផ្សេងៗទៀត។
៣. ផ្លែត្រសក់ស្រូវ
ផ្លែត្រសក់ស្រូវជាច្រើនប្រភេទ គឺសម្បូរទៅដោយ សារជាតិវីតាមីន B និង C ហើយរួមផងដែរនូវ សារជាតិ beta- carotene, ប៉ូតាស្យូម និង lycopene ។ ផ្លែត្រសក់ស្រូវមួយជំនិត នឹងអាចផ្តល់អោយ អ្នក នូវវីតាមីន ដែលអ្នកត្រូវការ។
៤. ផ្លែឈើរី
ឈើរី គឺមានផ្ទុកនូវ សមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត និង មានកម្រិតកាបូអ៊ីដ្រាត និង គ្លីសេមី ទាប ។អ្វីដែលអ្នកត្រូវការ សម្រាប់អ្នកជំងឺទឹកនោមផ្អែម នោះគឺផ្លែឈើរី ចំនួន ១២ផ្លែក្នុងមួយថ្ងៃ។
៥. ផ្លែប៉ម
នៅពេលដែលអ្នកទទួលទានផ្លែប៉ម សូមអ្នកកុំចិតសម្បកវាចេញ ពីព្រោះថា សម្បករបស់វា គឺសម្បូរទៅដោយ សមាសធាតុប្រឆាំងនឹង ប្រតិកម្មអុកស៊ីត ។ ក្រៅពីនេះទៀត ផ្លែប៉ម គឺជាប្រភពដ៏ល្អ នៃសារជាតិសសៃ និង វីតាមីន C ។
៦. ផ្លែគីវី
ផ្លែឈើមួយប្រភេទនេះ គឺឃ្លាំងស្តុកទុក នៃសារជាតិប៉ូតាស្យូម, ជាតិសសៃ និង វីតាមីន C ។ វាក៏មាន ផ្ទុកផងដែរនូវ ជាតិកាបូអ៊ីដ្រាតទាប ដែលវាជាការចាំបាច់មួយ សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ការទទួលទាន ផ្លែគីវី មួយផ្លែគឺ អាចនឹងលៃតម្រូវសុខភាពរបស់អ្នក អោយបានល្អ។
៧. ផ្លែព័រ
ដោយសារតែវាមានផ្ទុកទៅដោយ ប៉ូតាស្យូម,សារជាតិសសៃ និង មានកាបូអ៊ីដ្រាត ក្នុងកម្រិតទាប ផ្លែព័រ គួរត្រូវបានជាផ្នែកមួយ នៅក្នុងរបបអាហារ សម្រាប់អ្នកជំងឺទឹកនោមផ្អែម។
៨. ផ្លែក្រូច
ផ្លែក្រូច គឺត្រូវបានគេស្គាល់យ៉ាងច្បាស់ ដោយសារតែអត្ថប្រយោជន៍ នៃការស្តុករបស់វីតាមីន C។ ពួកវា ក៏មានកម្រិតកាបូអ៊ីដ្រាតទាប នង មានផ្ទុកផងដែរនូវ ប៉ូតាស្យូម ៕
អ្នកជំងឺទឹកនោមផ្អែមគួរទទួលទានផ្លែឈើអ្វីខ្លះ?
11 August, 2021