នៅមុនពេលដែលអ្នករួមភេទ និងក្រោយពេលដែលបញ្ចប់ អ្នកមិនគួរបរិភោគ២មុខនេះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក។ តើមានអ្វីខ្លះទៅ?

នៅមុនពេលដែលអ្នករួមភេទ អ្នកមិនគួរញ៉ាំអាហារដែលបំពងខ្លាញ់ ឬមានផ្ទុកជាតិខ្លាញ់ខ្ពស់ឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវភេទអ្នកទាំងពីរ ដោយមិនងាយអនុវត្តបានរលូនឡើយ។ វានឹងអាចបង្អាក់មិនឲ្យអ្នកទាំងពីរមានអារម្មណ៍ថាសប្បាយនិងគ្នាឡើយ ដោយពិបាកក្នុងការអនុវត្តខ្លាំងណាស់។ ជាពិសេស បើអ្នកចង់ញ៉ាំអាហារផ្សេងៗ អ្នកគួរតែពិសារមុនពេលរួមភេទចំនួនមួយម៉ោង ដើម្បីការពារអ្នកមិនឲ្យមាអាការៈចង់ក្អួតជាដើម។ ក្រោយពេលដែលអ្នករួមភេទរួច អ្នកមិនគួរញ៉ាំទឹកត្រជាក់ ដូចជាទឹកកកជាដើម ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះ និងពោះវៀនអ្នកខ្លាំងណាស់។ ដូចនេះ បើអ្នកមានអារម្មណ៍ថាស្រែកទឹកក្រោយរួមភេទរួច អ្នកអាចញ៉ាំទឹកធម្មតា ឬទឹកក្តៅអ៊ុនៗ ដោយមិនមែនជាទឹកកក ដើម្បីការពារសុខភាពអ្នកឲ្យរឹងមាំ មិនងាយខូចព្រោះតែរឿងដែលអ្នកនឹកស្មានមិនដល់៕