តើអ្នកចូលចិត្តទទួលទាន តែដែរឬទេ?ប្រយោជន៍របស់វា! តើអ្នកមានដឹងទេ កាកកញ្ចប់តែដែលអ្នកបានឆុងហើយនេះ ក៏នៅតែមានប្រយោជន៍ផ្សេងៗជាច្រើនទៀត ដែលអ្នកមិនធ្លាប់បានចាប់អារម្មណ៍ ។ ខាងក្រោមនេះ គឺជាវិធីផ្សេងៗ ក្នុងការប្រើកញ្ចប់កាកតែមុននឹងអ្នកបោះវាចោល ៖
១. តែខ្មៅមានផ្ទុកអាស៊ីត tannic ។ វាជួយសម្រាល ការរលាកកម្តៅព្រះអាទិត្យ ។
២. អ្នកអាច ដាក់កញ្ចប់តែខ្មៅដែលប្រើរួចនៅក្នុង ប្រអប់មួយ ហើយដាក់វានៅក្នុងទូទឹកកក ប៉ុន្មានថ្ងៃ ។ បន្ទាប់មក អ្នកអាចប្រើកញ្ចប់កាកតែនោះ មកស្អំនៅក្រោមភ្នែក ដើម្បីកាត់បន្ថយភាពហើមប៉ោង និងស្នាមក្រោមខ្មៅនៅក្រោមភ្នែក។
៣. អ្នកក៏អាចប្រើកញ្ចប់តែ បំបាត់នូវស្នាមរលាកតូចតាចបាន ។
៤. ប្រើកញ្ចប់តែ សម្រាប់ការលាងសម្អាតសក់។
៥. កញ្ចប់តែបៃតង អាចប្រើដើម្បីបង្រួមដុំសាច់ឬសបាន ។
៦. កញ្ចប់តែស្ងួត ក៏អាចប្រើក្នុងការកំចាត់ក្លិនមិនល្អក្នុងស្បែកជើងបានផងដែរ ។
៧. កម្រិត PH នៅក្នុងដីអាចបន្ទាបបាន ដោយសារតែជាតិអាស៊ីត tannic នៅក្នុងកញ្ចប់តែ ហើយវាក៏អាចជួយឲ្យដំណាំឬរុក្ខជាតិរបស់អ្នកដុះបានយ៉ាងល្អនិងរួចផុតពីការបំផ្លាញរបស់មេរោគផ្សិត ។
៨. អ្នកអាចប្រើកាកកញ្ចប់តែ មកលាងចានដើម្បីសម្អាត ស្នាមកខ្វក់ដែលមាននៅលើវា ។
៩. ប្រើវាដើម្បីលាងសម្អាតកញ្ចក់ ដោយដាក់វាដោយផ្ទាប់ជាមួយនឹងកន្សែងរួចជូតកញ្ចក់ឲ្យភ្លឺថ្លា ។
១០. ប្រសិនបើអ្នកបានប៉ះជាមួយនឹងខ្ទឹមបារាំងហើយធំក្លិនមិនល្អ នោះអ្នកអាចកំចាត់កិ្លនរបស់វាបានដោយប្រើកាកកញ្ចប់តែនេះ។
១១. កញ្ចប់តែក៏អាចប្រើជាស្បៃ បន្ទាប់ពីការវះកាត់នៅក្នុងមាត់រួច ហើយវាក៏ជាជំនួយក្នុងការសម្រាលនូវភាពឈឺចាប់បានផងដែរ ។