ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីរបៀបក្នុងការធ្វើឲ្យបុគ្គលិកក្រុមហ៊ុនមិនងាយឡើងទម្ងន់។ តើមានអ្វីខ្លះទៅ?
- បើក្រុមហ៊ុនមានទាំងជណ្តើរជើង និងជណ្តើរយន្ត អ្នកគួរតែឡើងតាមជណ្តើរជើង ព្រោះវាមិនត្រឹមតែធ្វើឲ្យអ្នកមានរាងស្អាតទេ ថែមទាំងមានជើងស្អាតផងដែរ។
- អ្នកមិនគួរអង្គុយយូរឡើយ ដោយគួរតែងើបឡើងមកដើរក្រោយអង្គុយបានពី៤០ទៅ៦០នាទី ដោយឡើងមកចូលបន្ទប់ទឹក ឬចាក់ទឹកញ៉ាំជាដើម ព្រោះវាអាចធ្វើឲ្យអ្នកមានរាងស្អាត ពេលដែលអ្នកមិនអង្គុយយូរ។
- ពេលដែលអ្នកអង្គុយលើកៅអី អ្នកមិនគួរអង្គុយពេញឡើយ ដោយអង្គុយត្រឹមពីរភាគបីបានហើយ ទើបធ្វើឲ្យឈាមដើរស្រួល មិនធ្វើឲ្យអ្នកធាត់។ ជាពិសេស អ្នកមិនគួរអង្គុយតងទាក់ខ្លាឡើយ ទើបមិនធ្វើឲ្យជើងអ្នកក្លាយជាជើងដំរី។
- អ្នកមិនគួរមិនញ៉ាំអាហារពេលព្រឹកឡើយ ទោះបីជាអ្នករវល់យ៉ាងណាក៏អ្នកគួរតែឆ្លៀតពេលពិសារដែរ ព្រោះបើអ្នកមិនបរិភោគ នោះអ្នកនឹងងាយឡើងទម្ងន់ខ្លាំងណាស់។ ដូចនេះ អ្នកអាចធ្វើតាមវិធីទាំងនេះបាន ដើម្បីអាចទទួលបានរាងស្អាត៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855