តើអ្នកធ្លាប់ញ៉ាំតែក្រហមហើយឬនៅ? ប្រសិនជានៅ អ្នកអាចសាកល្បងទិញមកញ៉ាំបាន នោះវានឹងអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកបាន។ តើមានអ្វីខ្លះទៅ?
រក្សាសម្រស់
នៅក្នុងតែក្រហមនេះមានសាធាតុដែលអាចជួយរារាំងមិនឲ្យស្បែកខ្មៅរីកដុះឡើងលើស្បែកអ្នកនោះទេ ថែមទាំងអាចជួយបំបាត់ស្នាមអ៊ុចខ្មៅលើមុខអ្នកមិនឲ្យមានពណ៌ខ្មៅខ្លាំងនោះទេ។
បង្កើនប្រព័ន្ធការពាររាងកាយ
នៅក្នុងតែក្រហមនេះមានសារធាតុដែលអាចជួយសម្លាប់មេរោគទាំងឡាយដែលមានក្នុងរាងកាយអ្នក ថែមទាំងអាចជួយគ្រប់គ្រងមិនឲ្យមេរោគទាំងនោះរីកធំធាត់ក្នុងរាងកាយអ្នកនោះទេ ដូចនេះប្រព័ន្ធការពាររាងកាយអ្នកនឹងកាន់តែរឹងមាំជាងមុន ដែលអាចការពាររាងកាយអ្នកមិនងាយប្រឈមមុខនឹងជំងឺផ្សេងៗឡើយ។
ការពារធ្មេញ
ក្រៅពីធ្វើឲ្យស្បែកអ្នកស្អាត វាក៏អាចការពារធ្មេញអ្នកឲ្យស្អាតដោយមានលក្ខណៈស និងរឹងមាំទៀតផង៕