ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំជូត
ថ្ងៃនេះ រាសីអ្នកឡើងខ្ពស់ណាស់ ដោយមានអ្នកជួយពីក្រោយច្រើន។ ពណ៌សំណាង គឺពណ៌ស្វាយខ្ចី។ លេខសំណាង គឺលេខ៤។

ឆ្នាំឆ្លូវ
ថ្ងៃនេះ អ្នកនឹងមានកម្លាំងពេញខ្លយន ដោយធ្វើឲ្យអ្នកអាចប្រមូលបានផលចូលមក។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៨។

ឆ្នាំខាល
ថ្ងៃនេះ រាសីអ្នកមានសភាពទាប ដោយធ្វើឲ្យអ្នកពិបាកសម្រេចកិច្ចការណាស់។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ៥។

ឆ្នាំថោះ
ថ្ងៃនេះ បើអ្នកយកអារម្មណ៍ទៅកន្លែងការងារ នោះការងារអ្នកនឹងងាយជួបនឹងបញ្ហាណាស់។ ពណ៌សំណាង គឺពណ៌បៃតងចាស់។ លេខសំណាង គឺលេខ២។

ឆ្នាំរោង
ថ្ងៃនេះ អារម្មណ៍អ្នកនឹងស្រស់ស្រាយខ្លាំងណាស់ ដោយធ្វើអ្វីក៏អាចទទួលបានជោគជ័យដែរ។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៩។

ឆ្នាំម្សាញ់
ថ្ងៃនេះ ជាថ្ងៃដែលទ្រព្យអាចចូលក្នុងឃ្លាំងអ្នកច្រើនជាទីបំផុត។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៦។

ឆ្នាំមមី
ថ្ងៃនេះ អ្នកនឹងមានអារម្មណ៍តានតឹងខ្លាំងណាស់ ដូចនេះ អ្នកគួរតែចេះគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ ទើបការងារក្នុងអាទិត្យថ្មីនេះបានជោគជ័យ។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៨។

ឆ្នាំមមែ
ថ្ងៃនេះ ក្នុងជីវិតអ្នកនឹងពោរពេញទៅដោយរឿងល្អជាច្រើន។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៨។

ឆ្នាំវក
ថ្ងៃនេះ ការងារអ្នកអាចបែងចែកបានល្អ ដោយអាចបញ្ចប់បានទាំងអស់តែម្តង។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ៨។

ឆ្នាំរកា
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ព្រោះការងារអ្នកពិបាកសម្រេចបានណាស់។ ពណ៌សំណាង គឺពណ៌ប្រផេះចាស់។ លេខសំណាង គឺលេខ៧។

ឆ្នាំច
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នពីពាក្យសម្តីរបស់អ្នក ទើបមិនប៉ះពាល់ដល់អ្នកនៅជុំវិញខ្លួន។ ពណ៌សំណាង គឺពណ៌គគីរ។ លេខសំណាង គឺលេខ៤។

ឆ្នាំកុរ
ថ្ងៃនេះ បើអ្នកមានសម្ពាធខ្ពស់ក្នុងការងារ អ្នកគួរតែចេះរកវិធីបន្ធូរអារម្មណ៍ ទើបមិនប៉ះពាល់ដល់ការងារ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៤៕