ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលមិនគួរធ្វើមុនថ្ងៃសែនក្បាលទឹក។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកចេញក្រៅក្នុងពេលយប់ មិនគួរហៅឈ្មោះគ្នាឡើយ ព្រោះអាចនាំសំណាងមិនល្អចូលមកបាន។
- អ្នកក៏មិនអាចពាក់អាវដែលមានឈ្មោះរបស់អ្នកផងដែរ ព្រោះអាចនាំរបស់មិនល្អជាប់តាមខ្លួនមកផ្ទះវិញ។
- ប្រសិនជាអ្នកចេញក្រៅក្នុងពេលយប់ អ្នកមិនគួរទៅកន្លែងដែលស្ងាត់ គ្មានមនុស្សឡើយ ព្រោះអាចជួបនឹងរបស់មិនល្អបាន ដោយអាចធ្វើឲ្យអ្នកស៊យដោយមិនដឹងខ្លួន។
- អ្នកមិនគួរទៅគោះ ឬទះស្មាអ្នកដទៃនោះទេ ព្រោះអាចនាំសំណាងមិនល្អដល់អ្នកទាំងពីរបាន។
- អ្នកមិនគួរទៅកន្លែងគ្រោះថ្នាក់ដូចជាកន្លែងដែលមានទឹកនោះទេ ព្រោះអាចគ្រោះថ្នាក់ដោយមិនដឹងខ្លួន។
- អ្នកមិនគួរទៅរើសលុយដែលគេជ្រុះតាមផ្លូវផ្តេសផ្តាសនោះទេ ព្រោះអាចនាំឧបទ្រុបចង្រៃចូលមកដោយមិនដឹងខ្លួន។
- នៅពេលដែលអ្នកជិះកាត់កន្លែងបុណ្យសព មិនគួរនិយាយផ្តេសផ្តាស ឬពាក្យមិនល្អនោះទេ។
- ប្រសិនជាអ្នកចេញក្រៅដើរលេងក្នុងពេលយប់ មិនគួរថតរូបផ្តេសផ្តាសទេ ព្រោះអាចនាំសំណាងមិនល្អចូលមកបាន៕