ការកាត់បន្ថយបុគ្គលិកគឺជារឿងដែលសាមញ្ញសព្វថ្ងៃនេះ ព្រោះក្រុមហ៊ុនខ្លះមិនអាចទប់ទល់នឹងការចំណាយធំទេ ដូចនេះគេត្រូវតែកាត់បន្ថយបុគ្គលិកដើម្បីឱ្យចំណាយបាននឹងនរ។ដូចនេះតើមានយុទ្ធសាស្ត្រអ្វីខ្លះដែលអាចរក្សាការងាររបស់អ្នកបាននោះ?

1. អ្នកត្រូវតែធ្វើឱ្យចៅហ្វាយនាយឃើញថាអ្នកជាបុគ្គលិកដែលឧស្សាហ៍ម្នាក់។ ដូចនេះ អ្នកគួរតែធ្វើការងារគ្រប់យ៉ាងឲ្យបានល្អ ទើបចៅហ្វាយនាយអ្នកមើលឃើញពីគុណសម្បត្តិទាំងឡាយលើខ្លួនអ្នក។

2. អ្នកត្រូវតែរៀនអ្វីដែលថ្មីជានិច្ច បើក្រុមហ៊ុនអ្នកទិញកុំព្យូទ័រដែលថ្មី អ្នកត្រូវតែរៀនចេះប្រើកម្មវិធីវាឱ្យអស់។ បុគ្គលិកដែលឆ្លាត នឹងអាចធ្វើឲ្យចៅហ្វាយនាយមើលឃើញគេមុនគេ។

3. ត្រូវតែស្វែងយល់ពីព្រឹត្តិការណ៍ថ្មីៗរបស់ក្រុមហ៊ុន។ នៅពេលដែលអ្នកដឹងគ្រប់យ៉ាង នោះអ្នកនឹងអាចដោះស្រាយបញ្ហាបានល្អ ដោយអាចធ្វើឲ្យចៅហ្វាយនាយអ្នក កត់សម្គាល់អ្នកបាន។

4. ត្រូវតែធ្វើជាមនុស្សដែលសុទិដ្ឋិនិយម មិនត្រូវរអ៊ូរទាំច្រើនឡើយ។ ការចេញគិតអ្វីដែលជាវិជ្ជមាន នឹងអាចនាំអ្នកដើរដល់ផ្លូវជោគជ័យបាន ដោយមិនត្រូវបានចៅហ្វាយនាយបណ្តេញចេញឡើយ។

5. បើអ្នកមានគំនិតដែលថ្មី អ្នកត្រូវតែហ៊ាននិយាយចេញមក មិនត្រូវលាក់ទុកទេ។ ការដែលចេះសម្តែងមតិរបស់ខ្លួនចេញមក នឹងធ្វើឲ្យអ្នកអាចរក្សាការបានយ៉ាងល្អ។

6. ត្រូវតែធ្វើឱ្យចៅហ្វាយនាយអ្នកស្ងប់ស្ងែងពីអ្នក ដោយទៅធ្វើការលឿន ហើយប្រគល់ការងារឱ្យទាន់ពេល ទើបអ្នកអាចរក្សាតំណែងក្នុងក្រុមហ៊ុនបានយ៉ាងរឹងមាំ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង