ផ្លែអំពិល គឺជាធាតុផ្សំម្ហូបអាហារមួយប្រភេទ ដែលផ្តល់ឱជារសកាន់តែឆ្ងាញ់ ជាពិសេស ការបង្កើនជារសជាតិជូរតែម្តង។ យ៉ាងណាមិញ ផ្លែឈើមួយប្រភេទនេះ សម្បូរជាតិសរសៃ ជាតិរ៉ែ និងវីតាមីនច្រើនណាស់ដែរ។ ក្រៅពីនេះ វាក៏មានអត្ថប្រយោជន៍ គួរឲ្យកត់សម្គាល់បីប្រភេទ ចំពោះសុខភាពមនុស្សយើង។
ជំនួយដល់ការរំលាយអាហារ
ផ្លែអំពិល ត្រូវបានប្រើប្រាស់ ជាឱសថបូរាណច្រើនប្រភេទ ដូចជាការបន្ទន់លាមក និងព្យាបាលបញ្ហាព្រូនក្នុងពោះវៀនក្មេងៗទៀត។ ដោយសារតែផ្លែអំពិល មានជាតិសរសៃច្រើនដូច្នេះ វាអាចការពារការទល់លាមកបានយ៉ាងល្អ។ វាក៏ជួយបង្ការបញ្ហា រំលាយអាហារបានដែរដូចជា ជំងឺច្រាលទឹកអាស៊ីតពីក្រពះ និងជំងឺទាក់ទងនឹងទឹកប្រមាត់។
បង្ការជំងឺមហារីកពោះវៀនធំ
សារធាតុ Tartaric Acid ក្នុងផ្លែអំពិល ដើរតួនាទីជាអង់ទីអុកស៊ីដង់ ដ៏ខ្លាំងក្លាមួយប្រភេទ ដែលការពាររាងកាយ ពីរ៉ាឌីកាល់សេរីដែលគ្រោះគ្នាក់ និងបង្កជំងឺមហារីកបាន។ ជាមួយគ្នានេះដែរ ជាតិសរសៃក្នុងផ្លែឈើមួយនេះ ជួយការពារភ្នាស់របស់ពោះវៀនធំ ពីសារធាតុបង្កជំងឺមហារីក ដោយសារជាតិពុលផ្សេងៗទៀតបាន។
គ្រប់គ្រងសម្ពាធឈាម
ជាតិប៉ូតាស្យូម ដែលមានក្នុងផ្លែឈើមួយនេះ នឹងជួយដល់ការគ្រប់គ្រងសម្ពាធឈាម និងចង្វាក់បេះដូង តាមរយៈការរក្សាតុល្យភាព ជាតិទឹកក្នុងរាងកាយ។ វាផ្ទុកទៅដោយជាតិដែក ដែលដើរតួនាទីដ៏សំខាន់មួយក្នុងការផលិត និងបង្កើតគ្រាប់ឈាមក្រហមធម្មតាទៀតផង៕
ពត៌មានប្រចាំថ្ងៃ ប្រយោជន៍ ៣ យ៉...
ប្រយោជន៍ ៣ យ៉ាង ពីការញ៉ាំផ្លែអំពិល
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855