បើយោងទៅតាម International Osteoporosis Foundation បានឲ្យដឹងថា ស្ត្រីប្រមាណ ២០០លាននាក់ ទូទាំងពិភពលោកបានកើតជំងឺពុកឆ្អឹង។ ភាគច្រើនស្ត្រីទាំងនោះ អាយុចាប់ពី ៦០ ទៅ ៨០ ឆ្នាំ។ ជំងឺនេះប៉ះពាល់យ៉ាងខ្លាំង ទៅលើភាពរឹងមាំរបស់ឆ្អឹង និងអាចបង្កជាការបាក់បែកឆ្អឹងកងខ្នង សន្លាក់ត្រគាក និងសន្លាក់ផ្សេងៗទៀតបាន។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកអាចកាត់បន្ថយការប្រឈម នឹងជំងឺនេះបានតាមរយៈបញ្ចូលជីវជាតិ ៦ ប្រភេទខាងក្រោមនេះ ទៅក្នុងរបបអាហារឲ្យបានច្រើន។
ផូស្វ័រ
ជាតិផូស្វ័រក្នុងរាងកាយ ប្រហែល ៨៥ ភាគរយ ត្រូវបានគេរកឃើញនៅក្នុងឆ្អឹង។ យ៉ាងណាមិញ កង្វះជីវជាតិមួយនេះ គឺជារឿងកម្រណាស់ ព្រោះវាអាហារភាគច្រើន តែងតែមានវាជានិច្ច។ ម្យ៉ាងវិញទៀត ការញ៉ាំជីវជាតិនេះច្រើនពេក ក៏អាចបណ្តាលឲ្យឆ្អឹងខ្សោយបានដែរ ព្រោះរាងកាយត្រូវឆ្លើយតប នឹងវាតាមរយៈការបញ្ជូនជាតិកាល់ស្យូមចេញពីឆ្អឹង ចូលក្នុងចរន្តឈាម ដើម្បីរក្សាតុល្យភាព។ ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោ ត្រី គ្រាប់ផ្លែឈើគ្រប់ប្រភេទ និងសាច់ សុទ្ធតែជាប្រភពដ៏ល្អ របស់ជាតិផូស្វ័រនេះ។
ម៉ាញ៉េស្យូម
ជាតិម៉ាញ៉េស្យូមរបស់រាងកាយប្រមាណ ៦០ ភាគរយត្រូវបានរកឃើញក្នុងគ្រោងឆ្អឹង។ ក្រៅពីនេះ វាក៏មានតួនាទីជួយថែរក្សាសុខភាពបេះដូង និងបង្កើនមុខងារប្រព័ន្ធភាពស៊ាំដែរ។ បន្លែពណ៌បៃតង ត្រីសាលម៉ុង ត្រីធូណា ផ្លែប័រ ចេក និងសូកូឡាខ្មៅ គឺជាប្រភពដ៏ល្អ របស់ជីវជាតិមួយនេះ។
វីតាមីន C
ជីវជាតិនេះដើរតួនាទីដ៏សំខាន់មួយ ក្នុងការថែរក្សាកម្រិតសាច់ឆ្អឹងឲ្យបានខ្ពស់បំផុត។ ដើម្បីទទួលបានជីវជាតិនេះ អ្នកអាចញ៉ាំផ្លែឈើដូចជា ផ្លែគីវី ល្ហុង ពពួកផ្លែបឺរី និងក្រូចបាន។ បន្លែដូចជា ប្រូខូលី ប៉េងប៉ោះ និងសណ្តែកហរឡាំងតាវ ក៏សម្បូរវីតាមីន C ដែរ។
ហ្វុយអ័ររ៉ាយ
សារធាតុមួយនេះ ត្រូវបានគេស្គា់ថា អាចជួយកាត់បន្ថយបញ្ហាពុកធ្មេញ និងជួយថែរក្សាឆ្អឹង ឲ្យមានសុខភាពល្អបាន។ ប្រភពដែលយើងអាចទទួលបាន ជីវជាតិមួយនេះគឺ តែខ្មៅ ដំឡូង និងអាហារសមុទ្រ ដូចជាក្តាមជាដើម។
ប៉ូតាស្យូម
បើសិនជារបបអាហារអ្នក សម្បូរទៅដោយបន្លែ និងផ្លែឈើសម្បូរជាតិប៉ូតាស្យូមហើយនោះ វាប្រហែលជាជួយកាត់បន្ថយ តម្រូវការជាតិកាល់ស្យូម ដែលបំបែកចេញពីឆ្អឹងហើយ។ អាហារដែលសម្បូរជាតិប៉ូតាស្យូម មានដូចជា សណ្តែកស ស្ពៃស្ពីណាច ដំឡូងបារាំង យ៉ាអួរ ផ្សិត និងចេក។
ស័ង្គសី
គេដឹងច្បាស់ថា វីតាមីន D មានតួនាទីយ៉ាងសំខាន់ ក្នុងការជួយឲ្យឆ្អឹងមានសុខភាពល្អ។ យ៉ាងណាមិញ ជាតិស័ង្គសី ក៏ដើរតួនាទីសំខាន់ច្រើនដែរ ក្នុងការជួយបឺតស្រូបវីតាមីន D ចូលទៅក្នុងឆ្អឹង។ អាហារសម្បូរជាតិស័ង្គសី មានដូចជា អ័យស្ទើរ ស្ពៃស្ពីណាច គ្រាប់ល្ពៅ គ្រាប់ស្វាយច័ន្ទី និងសាច់មាន់ជាដើម៕
ពត៌មានប្រចាំថ្ងៃ ជីវជាតិ ៦ យ៉...
ជីវជាតិ ៦ យ៉ាង អាចជួយមិនឲ្យមានជំងឺពុកឆ្អឹងបាន
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855