​ការ​គេង​មិន​លក់​នៅ​ពេលយប់​ពិតជា​ប៉ះពាល់​ច្រើន​ណាស់​ដល់​គ្រប់​ផ្នែក​នៃ​រាងកាយ ថែម​ទាំង​សម្រស់​ផងដែរ​។ ដូចនេះ​ប្រសិនជា​អ្នក​មាន​ជំងឺ​គេង​មក​លក់ អ្នក​អាច​ប្រើ​តាម​វិធី​ខាងក្រោម​នេះ​បាន នោះ​អ្នកនឹង​អាច​គេង​លក់​ស្រួល​ជា​មិនខានឡើយ​។ តើ​អ្នក​គួរតែ​ប្រើ​ទឹក​បែបណា​ដើម្បី​គេង​លក់​ស្រួល​ទៅ​?

​ប្រសិន​ជា​ដល់​ម៉ោង​គេង ហើយ​អ្នក​គេង​មិន​លក់ អ្នក​អាច​ប្រើ​ទឹក​ក្តៅ​មក​ធ្វើ​ឲ្យ​អ្នកគេង​លក់​ស្រួល​បាន ដោយ​អ្នក​គ្រាន់តែ​យក​ទឹក​ក្តៅ​មក​ត្រាំ​ជើង ឬ​ងូតទឹក​ក្តៅ​មុនពេល​ចូល​គេង នោះ​អ្នកនឹង​អាច​មាន​ដំណេក​ដ៏​ល្អ​មួយ ដោយ​មិន​ក្រោក​នៅ​ពាក់កណ្តាល​យប់​ឡើយ អ្នក​នឹង​អាច​គេង​លក់​ទល់​ភ្លឺ​តែម្តង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង