Join with Health.com.kh on Telegram

ចង់ដោះស្រាយបញ្ហាក្រចកលឿងមិនពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហានេះ ៖

១. ប្រេងដើមតែ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដើមតែពី ២ ទៅ ៣ដំណក់ពេញលើក្រចកដែលមានបញ្ហា និងរងចាំសម្រាប់រយៈពេលពី ៥ ទៅ ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃសម្រាប់រយៈពេលប្រហែល ១ខែ ឬនៅពេលអ្នកសម្គាល់ឃើញថាសភាពនៃក្រចកមានភាពប្រសើរឡើង។ ប្រសិនបើអ្នកមានបញ្ហារោគផ្សិតលើក្រចក ចូរចៀសវាងប្រើប្រាស់ថ្នាំលាបក្រចកខណៈដែលវាអាចបណ្ដាលឱ្យបង្កបញ្ហាធ្ងរធ្ងរជាងមុន។

២. ក្រូចឆ្មារនិងម្សៅ Baking soda

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ជាមួយម្សៅ Baking soda ឱ្យក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកប្រើប្រាស់ច្រាស់ដុសធ្មេញជ្រលក់ក្នុងល្បាយនិងដុសថ្នមៗលើក្រចក។ រងចាំសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតចេញជាមួយសាប៊ូ និងទឹកធម្មតា។ អ្នកអាចអនុវត្តបានច្រើនដងក្នុងមួយថ្ងៃតាមតម្រូវការ។

៣. ទឹកក្រូចឆ្មារស្រស់

អ្នកអាចប្រើប្រាស់ក្រូចឆ្មារមួយចំណិតដុសលើក្រចកដែលមានបញ្ហាសម្រាប់រយៈពេលប្រហែល ១នាទី និងលាងសម្អាតចេញក្រោយរយៈពេលពី ១០ ទៅ ៣០នាទី។ អនុវត្តសារឡើងវិញយ៉ាងហោចណាស់រាល់ ២ថ្ងៃម្ដងប្រសិនបើស្នាមលឿងនៅតែមាន។ អ្នកក៏អាចប្រើប្រាស់សំឡីត្បារត្រចៀកជ្រលក់ក្នុងទឹកក្រូចឆ្មារស្រស់ រួចលាបដុសលើក្រចក។ រងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៤. ទឹកខ្មេះពណ៌ស

គ្រាន់តែបន្ថែមទឹកខ្មេះពណ៌សពី ២ ទៅ ៣ដំណក់ ឬ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ចានគោមតូច។ កូរឱ្យសព្វ សឹមត្រាំក្រចកក្នុងទឹកល្បាយសម្រាប់រយៈពេល ៨នាទី។ លាងសម្អាតចេញតាមក្រោយជាមួយទឹកធម្មតានិងកុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើម។

៥. សំបកក្រូចស្រស់ៗ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់សំបកក្រូចស្រស់ៗដុសលើក្រចកដែលមានបញ្ហាឱ្យបានពី ២ ទៅ ៣ដងរាល់ថ្ងៃរហូតដល់ទទួលបានលទ្ធផលប្រសើរជាការស្រេច។ អ្នកក៏អាចលាយម្សៅសំបកក្រូចស្ងួតជាមួយទឹកធម្មតាឱ្យក្លាយជាល្បាយខាប់ៗ រួចសឹមលាបលើក្រចក និងរងចាំសម្រាប់រយៈពេល ១០នាទី។ ប្រើប្រាស់ច្រាស់ដែលមានសសៃទន់ដុសល្បាយចេញពីក្រចកថ្នមៗ។

៦. ថ្នាំដុសធ្មេញប្រភេទជួយឱ្យធ្មេញស

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ច្រាស់ដុសធ្មេញតូចមួយដាក់ថ្នាំដុសធ្មេញប្រភេទធ្វើឱ្យធ្មេញស រួចដុសថ្នមៗលើក្រចកសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរជ្រើសរើសថ្នាំដុសធ្មេញដែលមានផ្ទុកម្សៅ Baking soda។

៧. ក្រូចឆ្មារនិងអំបិល

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយអំបិលបន្តិចលើក្រូចឆ្មារម្ខាង រួចដុសថ្នមៗលើម្រាមដៃសម្រាប់រយៈពេលពី ២ ទៅ ៣នាទី សឹមលាងសម្អាតចេញតាមក្រោមជាការស្រេច។

៨. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមសរីរាង្គកន្លះពែងក្នុងទឹកក្ដៅឧណ្ហៗ ១ចានគោម និងកូរឱ្យសព្វ។ ត្រាំក្រចកក្នុងទឹកល្បាយសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី។ អនុវត្តសារឡើងវិញ ៣ដងជាប្រចាំសម្រាប់រយៈពេល ១សប្តាហ៍៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង