Join with Health.com.kh on Telegram

ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាមូលហេតុអ្វីខ្លះអាចបណ្ដាលអោយអារម្មណ៍ប្រែប្រួលឆាប់រហ័ស? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)   ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាស្មានមិនដល់មួយចំនួនដែលជះឥទ្ធិពលដល់អារម្មណ៍ ៖

១. អតុល្យភាពនៃអ័រម៉ូន

ការកើនឡើងនូវកម្រិតនៃអ័រម៉ូន estrogen ក៏អាចជះឥទ្ធិពលដល់អារម្មណ៍គួរឱ្យកត់សម្គាល់។ ស្ត្រីមួយចំនួនដែលមានកម្រិតអ័រម៉ូន estrogen ខ្ពស់អាចឆាប់ខឹង ហើយបាក់ទឹកចិត្ត អារម្មណ៍ប្រែប្រួលឆាប់រហ័ស។

២. កង្វះជាតិទឹកក្នុងរាងកាយ

អ្នកដែលទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់ ឬខ្វះជាតិទឹក្នុងរាងកាយ គឺងាយនឹងមានអារម្មណ៍ប្រែប្រួល ហើយឆាប់មួរម៉ៅណាស់។ នោះក៏ព្រោះតែកង្វះជាតិទឹកក្នុងរាងកាយកាត់បន្ថយលំហូរឈាមទៅកាន់ខួរក្បាល ហើយបង្កផលប៉ះពាល់ដលផ្នែកមួយចំនួននៃខួរក្បាលដែលទទួលខុសត្រូវលើការគ្រប់គ្រងអារម្មណ៍។

៣. ប្រព័ន្ធរំលាយអាហារគ្មានសុខភាពល្អ

អ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយងាយនឹងមានអារម្មណ៍ឆាប់មួរម៉ៅ ឬឆាប់ប្រែប្រួលណាស់។ នេះក៏ព្រោះតែប្រព័ន្ធរំលាយអាហារដែលគ្មានតុល្យភាពត្រឹមត្រូវអាចជះផលប៉ះពាល់ដល់កម្រិតនៃអ័រម៉ូន។ ជាលទ្ធផលអារម្មណ៍ប្រាកដជាប្រែប្រួលខុសធម្មតា។

៤. គេងមិនគ្រប់

ខួរក្បាលនិងរាងកាយទាំងមូលត្រូវការដំណេកដើម្បីស្ដារថាមពលឡើងវិញ។ ប្រសិនបើអ្នកសម្រាក ឬគេងមិនបានគ្រប់គ្រាន់នោះអ្នកក៏មិនអាចនឹងមានអារម្មណ៍ស្រស់ស្រាយប្រសើរបានដែរ។ ដឹងទេថាការគេងមិនគ្រប់ជាប្រចាំអាចបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចត្តិ ( depression ) គួរឱ្យព្រួយបារម្ភ?

៥. ការទទួលទានអាហារផ្អែមៗ

ការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាមក៏ជាមូលហេតុនៃបញ្ហាអារម្មណ៍ប្រែប្រួលផងដែរ។ លើសពីនេះទៅទៀតរបបអាហារមានផ្ទុកជាតិស្ករខ្ពស់អាចបង្កការរលាកក្នុងរាងកាយហើយនេះជាអ្វីមួយដែលនាំអោយកើតមានបញ្ហាអតុល្យភាពនៃអ័រម៉ូន។ ហើយអារម្មណ៍អាចត្រូវទទួលរងឥទ្ធិពលប្រសិនបើកម្រិតនៃអ័រម៉ូនក្នុងរាងកាយគ្មានតុល្យភាព។

៦. ការទទួលទានកាហ្វេ

នេះក៏ព្រោះតែជាតិកាហ្វេអ៊ីនក្នុងកាហ្វេអាចរំញោចប្រព័ន្ធសសៃប្រសាទនិងបង្ខំឱ្យខួរក្បាលផលិតនូវសារធាតុគីមីមួយចំនួន។ អ្នកអាចនឹងមានអារម្មណ៍ស្វាងនិងស្រស់ស្រាយនៅពេលជាតិកាហ្វេអ៊ីនមានវត្តមានក្នុងឈាម ប៉ុន្តែនៅពេលថយចុះអារម្មណ៍របស់អ្នកក៏ប្រែប្រួលតាមនោះដែរ។ មូលហេតុមួយវិញដែលកាហ្វេធ្វើឱ្យអ្នកមានអារម្មណ៍ប្រែប្រួលឡើងចុះនោះ គឺវាមានផ្ទុកលក្ខណៈសម្បត្តិបញ្ចុះទឹកនោម។ ជាលទ្ធផលអ្នកនឹងនោមញឹកនាំឱ្យបាត់បង់ជាតិទឹកច្រើនជាកត្តាបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ ខណៈដែលកត្តានេះក៏ជាមូលហេតុចម្បងនាំឱ្យអារម្មណ៍ប្រែប្រួល។

៧. កង្វះវីតាមីន B6

នេះក៏ព្រោះតែវីតាមីន B6 អាចជួយរក្សាសសៃប្រសាទនៃខួរក្បាល។ ដូច្នេះហើយទើបកង្វះវីតាមីននេះអាចបណ្ដាលឱ្យមានបញ្ហាពាក់ព័ន្ធនឹងអារម្មណ៍ដូចជាឆាប់ខឹងមួម៉ៅ ឬអន្ទះសារ។ ជំងឺធ្លាក់ទឹកចិត្ត Depression ក៏អាចជាបញ្ហាពាក់ព័ន្ធនឹងអារម្មណ៍មួយទៀតដែលអ្នកអាចជួបប្រទះផងដែរ។

៨. កង្វះវីតាមីន B12

ធ្លាប់ដឹងទេថាកង្វះវីតាមីន b12 ក៏អាចបណ្ដាលឱ្យមានបញ្ហាអារម្មណ៍មិនល្អ ឬឆាប់ខឹងផងដែរ? នោះក៏ព្រោះតែវីតាមីន b12 មានប្រសិទ្ធិភាពគ្រប់គ្រងអារម្មណ៍ល្អប្រសើរជួយរក្សាសុខភាពផ្លូវចិត្ត។ ម្យ៉ាងវិញទៀត វីតាមីន b12 ក៏ជួយរក្សាសុខភាពកោសិកាខួរក្បាល ព្រមទាំងបង្កើនថាមពលខួរក្បាលទប់ទល់នឹងភាពអស់កម្លាំងដោយសារបញ្ហាស្ត្រេសផងដែរ។ ហេតុនេះប្រសិនបើអ្នកចង់ចៀសផុត ឬទប់ទល់ជាមួយបញ្ហាធ្លាក់ទឹកចិត្ត (depression) និងថប់បារម្ភ ចូរព្យាយាមរួមបញ្ចូលអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន b12 ក្នុងរបបអាហារប្រចាំថ្ងៃ។

៩. ស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍

ប្រសិនជីវិតប្រចាំថ្ងៃរបស់អ្នកពោរពេញទៅដោយភាពស្ត្រេស នោះវាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលអារម្មណ៍របស់អ្នកប្រែប្រួលឡើងចុះមិនឈប់។ ភាពតានតឹងក្នុងអារម្មណ៍សឹងតែគ្រប់ពេលអាចជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើអារម្មណ៍។ ការគេងមិនគ្រប់អាចបណ្ដាលឱ្យរាងកាយពិបាកទប់ទល់នឹងភាពស្ត្រេស ខណៈដែលវាក៏ជាកត្តាចម្បងមួយនាំឱ្យអារម្មណ៍ប្រែប្រួលមិនឈប់ផងដែរ។

១០. ការទទួលទានអាហារមានផ្ទុកសារធាតុនីត្រាត

ពិសេស គឺសាច់កែច្នៃ! ការទទួលទានសាច់កែច្នៃអាចបណ្ដាលឱ្យអារម្មណ៍មិនល្អ ឈឺក្បាល ហើមពោះ និងឈឺចាប់សន្លាក់ថែមទៀតផង។ ក្រៅពីសារធាតុនីត្រាតហើយនោះសាច់កែច្នៃក៏មានផ្ទុកសម្បូរទៅជាតិសូដ្យូមដែលអាចបង្កបញ្ហាឈឺរមួលក្នុងពោះ។ អាហារកញ្ចប់មួយចំនួនក៏មានផ្ទុកសារធាតុនីត្រាតផងដែរ។ ដូច្នេះដើម្បីជាការប្រសើរកុំទទួលទានច្រើនពេក។ បើអាចចូរជ្រើសរើសសាច់ស្រស់ៗមកចម្អិនទទួលទានល្អជាង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង