មានមនុស្សមួយចំនួនគិតថាការបែកគ្នាគឺជារឿងធម្មតា បើគេមិនស្រលាញ់ហើយត្រូវតែដើរចេញ។ ប៉ុន្តែមានអ្នកខ្លះពុំគិតដូច្នោះទេ ព្រោះគេស្រលាញ់ងុបមិនអាចដកចិត្តរួចឡើយ។ ដូចនេះបើអ្នកមិនចង់បែកគ្នា អ្នកគួរតែចៀសវាងប្រព្រឹត្តរឿងមួយចំនួនដូចខាងក្រោមឲ្យសោះ។

1. មិនត្រូវយកគំនិតជាអ្នកដឹងនាំមកដោះស្រាយបញ្ហារវាងអ្នកទាំងពីរទេ ព្រោះបញ្ហាអ្នកមិនមែនជាបញ្ហាក្នុងក្រុមហ៊ុនឡើយ។ ដូចនេះ អ្នកគួរតែប្រើមធ្យោយបាយធម្មតាដើម្បីដោះស្រាយបញ្ហាទាំងនេះ។

2. មិនត្រូវទទូចចង់រកខុសឬត្រូវ ឈ្នះឬចាញ់នៅពេលដែលអ្នកឈ្លោះគ្នាទេ ព្រោះអ្នកមិនមែនប្រកួតគ្នាលេងល្បែងទេ។ បើអ្នកចង់ឈ្នះ នោះវានឹងអាចបំផ្លាញមនោសញ្ចេតនាអ្នកយ៉ាងងាយ។

3. មិនត្រូវចាយលុយរបស់មិត្តប្រុសអ្នកច្រើនពេកទេ ដូចជាចង់ទិញនេះ ចង់ទិញនោះជាដើម។ ការដែលចាយលុយគេច្រើន នឹងអាចធ្វើឲ្យគេធុញនឹងអ្នក។ ដូចនេះ អ្នកគួរតែប្រើលុយដែលជារបស់ខ្លួន ទើបមិនបំផ្លាញមនោសញ្ចេតនាអ្នកបាន។

4. មិនត្រូវតែងតែរអ៊ូរទាំពីនេះពីនោះនៅចំពោះមុខមិត្តប្រុសអ្នកទេ ព្រោះបុរសស្អប់នារីដែលរអ៊ូច្រើនណាស់។ អ្នកគួរតែចាំថា អ្នកជាសង្សារគេ ដោយមិនមែនជាម្តាយរបស់គេឡើយ។

5. ការមិនចេះសាងទំនាក់ទំនងល្អជាមួយសង្សារអ្នកក៏ជាបញ្ហមួយដែរ។ ដូចនេះមិនគួរតែងតែរករឿងគេទេ ដោយអ្នកគួរតែធ្វើជានារីដែលទន់ភ្លន់ ទើបអ្នកអាចសាងទំនាក់ទំនងល្អជាមួយគេបាន។

6. ត្រូវតែយកចិត្តអ្នកប្រៀបនឹងចិត្តគេនៅពេលដែលមានរឿងមិនត្រូវគ្នា មិនត្រូវធ្វើរឿងដែលឆេចឆាវនិងស្តាយក្រោយឡើយ។ ការចេះប្រៀបចិត្តនិងចិត្ត នឹងអាចធ្វើឲ្យអ្នកអាចដើរបានយូរក្នុងផ្លូវខាងមុខ៕