ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ដែលអ្នកអាចទទួលបានពេលដែលអ្នកអាចចូលដល់ចំណុចកំពូលនៃការរួមភេទ។ តើមានអ្វីខ្លះទៅ?

1. ឈាមក្នុងរាងកាយអ្នកនឹងអាចដើរស្រួល ដោយអាចដើរសព្វក្នុងរាងកាយ ដោយអាចជួយផ្គត់ផ្គង់ឈាមឲ្យគ្រប់ផ្នែកបានទៀតផង នៅពែលដែលអ្នកអាចចូលដល់ចំណុចកំពូលក្នុងពេលដែលរួមភេទម្តងៗ។

2. ការដែលអាចចូលដល់ចំណុចកំពូលនេះ វាក៏អាចធ្វើឲ្យរាងកាយអ្នកអាចទទួលបានអុកស៊ីសែនបានគ្រប់គ្រាន់ដែរ ព្រោះវាប្រៀបដូចជាការហាត់ប្រាណដែលអាចទទួលបានអុកស៊ីសែនអញ្ចឹង។

3. អ្នកនឹងមានអារម្មណ៍ថា សម្ពាធទាំងឡាយរបស់អ្នកនឹងអាចបាត់នៅពេលដែលអ្នកអាចចូលដល់ក្នុងចំណុចកំពូលនៃការរួមភេទមួយនេះ។ អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយខ្លាំង ក្រោយពេលដែលរួមភេទរួច។

4. ក្រោយពេលដែលអ្នកអាចចូលដល់ចំណុចកំពូល អ្នកនឹងមើលឃើញសម្ជស្សអ្នកប្លែកក្រោយពេលដែលរួមភេទរួច ដោយស្បែកអ្នកប្រែជាស្អាតជាងមុនខ្លាំងដូចអ្នកបិទម៉ាសមុខរួចអញ្ចឹង។

5. អ្នកនឹងអាចកែប្រែចិត្តរបស់អ្នកឲ្យស្អាត និងមានសុខភាពល្អឡើងវិញនៅពេលដែលអ្នកអាចចូលដល់ចំណុចកំពូល។ អ្នកនឹងមានចិត្តដែលជ្រះស្រឡះមួយ ដោយមិនស្មុគស្មាញដូចមុនទេ។ ដូចនេះ អ្នកអាចសាកល្បងបាននៅពេលដែលអ្នករួមភេទ ដោយធ្វើយ៉ាងណាអាចចូលដល់ចំណុចកំពូលនេះ ទើបអ្នកអាចទទួលបានផលច្រើន៕